ព័ត៌មានទាន់ហេតុការណ៍៖

យកកាំបិតអាករឪពុកខ្លួនឯងកំពុងដេកបណ្ដាលឲ្យរបួសធ្ងន់សង្ស័យបែកថ្នាំ

ចែករំលែក៖

កណ្ដាល៖ ជនសង្ស័យម្នាក់ សង្ស័យបែកថ្នាំញៀន បានយកកាំបិតប៉័ងតោពីក្នុងផ្ទះបាយមកអាករឪពុកខ្លួន ខណៈកំពុងដេក បណ្ដាលឲ្យរងរបួសធ្ងន់ ។ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហ៊ីម យ៉ានី ភេទប្រុសអាយុ២៧ ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះ សុះ ហ៊ីម ភេទប្រុស អាយុ៧០ឆ្នាំ  ។ ជនសង្ស័យនិងជនរងគ្រោះត្រូវជាឪពុកកូននឹងគ្នា មានទីលំនៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ចំណែកវត្ថុតាងដកហូតបានមានកាំបិតប៉័ងតោចំនួន១។
ប្រភពដដែលបន្ដថា ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ហើយត្រូវបានបងប្អូនក្រុមគ្រួសារយកទៅអប់រំនៅមណ្ឌលកែប្រែគ្រឿងញៀននៅម្ដុំផ្សារដីហុយ រាជធានីភ្នំពេញ កាលពីខែធ្នូ ឆ្នាំ២០១៩ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២០ ទើបក្រុមគ្រួសារទៅយកជនសង្ស័យត្រឡប់មកផ្ទះវិញ ដោយជនសង្ស័យមានសភាពធម្មតា ។ មកដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ជនសង្ស័យមានអាការ:ប្រែប្រួលរវើរវាយ ហើយបានមកដាស់ឪពុកដែលកំពុងដេក ដោយនិយាយថា (ប៉ាឯងឱ្យខ្ញុំមកដាស់ទេ) រួចក៏ទៅកន្លែងខ្លួនដេកវិញ ។ លុះមកដល់ថ្ងៃទី៣១ ខែមីនាឆ្នាំ ២០២០ វេលាម៉ោង២០និង០០នាទី ជនសង្ស័យបានចូលដេកផ្ទះជាមួយឪពុកម្ដាយដូចសព្វដង រហូតមកដល់រវេលាម៉ោង៤និង១៥នាទីទាបភ្លឺ ចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ជនរងគ្រោះកំពុងដេកក្នុងផ្ទះ ពេលនោះជនសង្ស័យបានយកកាំបិតប៉័ងតោនៅផ្ទះបាយមកអាករ ជនរងគ្រោះផ្នែកខាងឆ្វេង បណ្ដាលឲ្យមានរបួសហូរឈាមជាច្រើន ហើយជនរងគ្រោះក៏បានស្រែកហៅឱ្យកូនជួយហើយយកទៅក្លីនិកឯកជន២៤ម៉ោង មុខផ្សារព្រែកអញ្ចាញ ហើយកូនជនរងគ្រោះឈ្មោះ ហ៊ីម រ៉ហ៊ីម៉ាស់ ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគបាលរដ្ឋបាលព្រែកអញ្ចាញ ដើម្បចាត់ការតាមច្បាប់ ។
ក្រោយពីទទួលបានបណ្ដឹងខាងលើ កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ បានចុះទៅកន្លែងកើតហេតុហើយបាននាំខ្លួនជនសង្ស័យមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានយកកាំបិតតាំងតោអាករជនរងគ្រោះដែលជាឪពុកបង្កើត បណ្ដាលឲ្យមានរបួសស្នាមធ្ងន់ធ្ងរពិតប្រាកដមែន ៕ ស្អាង ជ័យ

{“source_sid”:”125D3A06-E350-44C6-8C03-CF75B98101C9_1585728664439″,”subsource”:”done_button”,”uid”:”125D3A06-E350-44C6-8C03-CF75B98101C9_1585728657657″,”source”:”other”,”origin”:”unknown”}


ចែករំលែក៖