ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចដោះលែង អគ្គិនេត្រ ក្រោយធ្វើកិច្ចសន្យាបញ្ឈប់ការផ្សាយព័ត៌មានមិនពិត

ចែករំលែក៖

ភ្នំពេញ៖នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ នេះ សមត្ថកិច្ច បានដោះលែងលោក វ៉ាន់ សុខសីហា រហស្សនាមអគ្គិនេត្រ អោយត្រឡប់ទៅផ្ទះវិញហើយ ក្រោយធ្វើកិច្ចសន្យាបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធថា “យ័ន្តអាចការពារជំងឺកូវីដ១៩” បាន ។

សមត្ថកិច្ច អះអាងថា លោក វ៉ាន់ សុខសីហា រហស្សនាមអគ្គិនេត្រ បានសារភាពនិងយល់ព្រមទទួលកំហុសដែលខ្លួនបានចុះផ្សាយព័ត៌មានមិនពិតនេះ ដែលធ្វើអោយមហាជនមានការយល់ច្រឡំ ហើយក៏បានធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទាំងនេះ ជាមួយនឹងការថតវីដេអូដើម្បីធ្វើការសុំទោសជាសាធារណ:ផងដែរ ។

សូមបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ អគ្គិនេត្រ ធ្លាប់ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួនម្តងរួចមកហើយ ពាក់ព័ន្ធករណីគ្រឿងញៀន ។ ប៉ុន្តែ ក្រោយជាប់ឃុំបានមួយរយៈ អគ្គិនេត្រ ត្រូវបានដោះលែងអោយមានសេរីភាព ឡើងវិញ ៕ ដោយ៖ ចេស្ដា


ចែករំលែក៖