ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន ៖ ខ្ញុំមានថ្ងៃកំណើត ពីរនិងថ្ងៃមួយណាជាថ្ងៃកំណើតពិតប្រាកដ?

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា ឆ្នាំនេះជាខួបលើកទី៥០ដែលខ្ញុំបានប្រើប្រាស់ថ្ងៃ៤មេសាជាថ្ងៃកំណើតដែលជាពេលវេលាសមស្របសម្រាប់ការបកស្រាយដើម្បីដោះស្រាយចម្ងល់របស់បងប្អូនមួយចំនួនដែលតែងឆ្ងល់ថាហេតុអី លោក ហ៊ុន សែន មានថ្ងៃកំណើតពីរនិងថ្ងៃមួយណាជាថ្ងៃកំណើតពិតប្រាកដ?។
តាមពិតខ្ញុំកើតម៉ោង១២យប់ថ្ងៃអង្គារ១៥កើតខែស្រាពណ៍ឆ្នាំរោងចត្វាស័កព.ស២៤៩៦ត្រូវនឹងថ្ងៃអង្គារទី៥ខែសីហា
ឆ្នាំ១៩៥២។
ហេតុអ្វីបានជាមានថ្ងៃ៤មេសាជាថ្ងៃកំណើតទៅវិញ?
៥០ឆ្នាំមុនគឺនៅថ្ងៃ៤មេសា១៩៧០ខ្ញុំចូល
ព្រៃម៉ាគីធ្វើការតស៊ូតាមការអំពាវនាវរបស់ សម្តេចព្រះ នរោត្តម សីហនុ ដើម្បីប្រឆាំងជាមួយពួកធ្វើរដ្ឋប្រហារខុសច្បាប់និងការឈ្លានពានរបស់បរទេស។
ពេលចូលដល់ជំរំក្នុងព្រៃជ្រៅមេដឹកនាំបានឱ្យពួកខ្ញុំប្រហែលជាង៣០០នាក់ធ្វើប្រវត្តិរូប។ខ្ញុំពុំចាំថ្ងៃខែកំណើតទេដូចនេះខ្ញុំបានយកថ្ងៃ៤មេសាដែលជាថ្ងៃខ្ញុំចូល
តស៊ូធ្វើជាថ្ងៃកំណើតតែម្តងគឺថ្ងៃ៤មេសា
១៩៥២។
ខ្ញុំប្រើថ្ងៃ៤មេសា១៩៥២ជាថ្ងៃកំណើតតាំងពីថ្ងៃ៤មេសា១៩៧០រហូតដល់ថ្ងៃ៨ខែមករា១៩៧៩ទើបដូរឆ្នាំមក១៩៥១វិញ។
ហេតុអ្វីបានជាដូរឆ្នាំពី១៩៥២មក១៩៥១
វិញ?បន្ទាប់ពីរំដោះកម្ពុជាចេញពីរបប ប៉ុល ពតថ្ងៃ៧មករា១៩៧៩ថ្ងៃ៨មករា១៩៧៩ យើងបានបង្កើតក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជាដែលជាឈ្មោះរដ្ឋាភិបាល នាពេលនោះឡើង។ខ្ញុំត្រូវបានតែងតាំង
ជារដ្ឋមន្ត្រីក្រសួងការបរទេសក្នុងវ័យមិន
ទាន់គ្រប់២៧ឆ្នាំផង។
ការដូរពីឆ្នាំ១៩៥២មក១៩៥១មានហេតុផលពីរទី១អ្នកវាយអង្គុលីលេខវាយខុស ហើយយកទៅផ្សព្វផ្សាយតាមវិទ្យុផ្សាយសម្លេងរួចទៅហើយ។ទី២ខ្ញុំមិនព្រម
ធ្វើការកែតម្រូវដោយសារអាយុជាង២៦ ឆ្នាំពិតជាក្មេងពេកប្រៀបជាមួយរដ្ឋមន្ត្រីផ្សេងទៀតដែលមានអាយុសុទ្ធតែជាង៤០ឬជាង៥០ឆ្នាំ។
ពេលខ្ញុំកាន់តំណែងជានាយករដ្ឋមន្ត្រី ថ្ងៃ១៤មករា១៩៨៥ខ្ញុំក៏មិនព្រមកែទៀតដោយសារពេលនោះខ្ញុំក៏ទើបមាន
អាយុជាង៣២ឆ្នាំដែលជានាយករដ្ឋមន្ត្រីក្មេងជាងគេនៅលើលោកនេះនាពេលនោះ។
នេះជាការបំភ្លឺប្រវត្តិនៃថ្ងៃ៤មេសាដែលខ្ញុំរក្សាទុកថ្ងៃនេះជាថ្ងៃកំណើតផ្លូវការព្រោះជាថ្ងៃដែលខ្ញុំតាំងចិត្តចូលធ្វើ
កងទ័ពតាមការអំពាវនាវរបស់ព្រះបិតាជាតិសម្តេចព្រះនរោត្តមសីហនុ៕

ដោយ៖ សហការី


ចែករំលែក៖