នាថ្ងៃទី១ ខែមេសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានលើកឡើង ពីចម្ងល់របស់ខ្លួនជុំវិញ តួលេខ អ្នកជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) នៅប្រទេសចិន ដោយថា មានតួលេខតិច និងមិនគួរឲ្យជឿ ។ ចំណែកសមាជិកសភាអាមេរិក ឯណោះវិញបានបង្ហាញថា ចិនបានលាក់តួលេខអ្នកឆ្លង និងអ្នកស្លាប់នៅក្នុងប្រទេស ។ ផ្ទុយទៅវិញអង្គការសុខភាពពិភពលោក សូមអោយមហាអំណាច និងប្រទេសតាមតំបន់ ហាមគិតបញ្ហានយោបាយ ជារួមគិតពីអាយុជីវិតប្រជាជនជាចំបង និងជាគុណធម៍មនុស្សជាតិ។ ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ នាសន្និសីទកាសែត នាថ្ងៃទី ១ ខែមីនា បានបញ្ជាក់យ៉ាងដូច្នេះថា ៖ « តើយើងដឹងតួលេខនៅប្រទេសចិនពិត ដោយរបៀបណា » ។ សំដៅថា ចិនមិនបង្ហាញតួលេខខុសពីអ្វីចិន គ្មានអ្នកឆ្លង លើកលែងតែអ្នកមកពីក្រៅប្រទេស។ អាមេរិកមានករណី COVID-19 សរុបរហូតដល់ទៅជាង២១ម៉ឺនករណី និងអ្នកស្លាប់ជាង៥ពាន់ ករណីស្របពេលចិនមាន ត្រឹមតែជាង៨ម៉ឺនករណី និងអ្នកស្លាប់ជាង៣ពាន់ករណី។ នេះ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAFPគិតមកត្រឹមថ្ងៃទី១ ខែមេសានេះ។ យ៉ាងណាក៏ដោយលោកត្រាំ នៅតែអះអាងថា ទំនាក់ទំនងចិន និងអាមេរិក នៅតែមានភាពល្អប្រសើរ ខណៈពេល លោក និងលោក ស៊ី ជីនពីង ប្រធានាធិបតីចិននៅតែមានទំនាក់ទំនងជិតស្និតដដែល។ លោក Ben Sasse សមាជិកព្រឹទ្ធសភាអាមេរិកមកពីបក្សសាធារណរដ្ឋបានលើកឡើងថា តួលេខដែលបង្ហាញថា តួលេខអ្នកស្លាប់ នៅអាមេរិកមានច្រើនជាងចិន គឺជារឿងមិនពិត។ ចិនបានបំភ្លៃព័ត៌មាននេះ ដើម្បីការពាររបបដឹកនាំរបស់ខ្លួន ។ មកពីបក្សដូចគ្នាលោក Michael McCaul សមាជិក គណៈកម្មាធិការ កិច្ចការបរទេស នៃសភាតំណាងរាស្ត្រអាមេរិកបានបញ្ជាក់ថា ចិនគឺជាដៃគូមិនគួរឲ្យទុកចិត្ត ក្នុងការ ប្រយុទ្ធប្រឆាំងជាមួយ COVID-19 ដោយសាររដ្ឋាភិបាល ទីក្រុងប៉េកាំងបានបង្ហាញព័ត៌មានមិនពិតទៅកាន់ពិភពលោកទាំងមូល។ ក្នុងន័យនេះលោក Michael និយាយថា ចិនបានបំបិទមាត់វេជ្ជបណ្ឌិត និងអ្នកកាសែតមិនឲ្យបញ្ចេញតួលេខត្រឹមត្រូវ ចំណែកនៅក្នុងសភា ឯណោះវិញ សមាជិកបក្សសាធារណរដ្ឋបានលើកឡើង ពីរបាយការណ៍មួយរបស់សារព័ត៌មាន Bloomberg ។ ជារបាយការណ៍ផ្អែកតាមទិន្នន័យរបស់ទីភ្នាក់ងារសម្ងាត់របស់អាមេរិក សារព័ត៌មាន Bloomberg បានបង្ហាញថា ទីក្រុងប៉េកាំងបាន បញ្ចេញតួលេខមិនពិតមួយចំនួនទាក់ទង នឹងអ្នកឆ្លង និងអ្នកស្លាប់នៅក្នុង ប្រទេស ដែលបានចាប់ផ្តើមឡើងនៅចុងឆ្នាំ២០១៩ ៕
រឿងទាក់ទង
លោក Xi Jinping ធ្វើដំណើរតាមយន្តហោះពិសេសទៅដល់ក្រុងលីម៉ាដើម្បីចូលរួមកិច្ចប្រជុំក្រៅផ្លូវការលើកទី ៣១
16 mins ago
គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! មនុស្សស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ១០នាក់នៅតាមដងផ្លូវ
19 mins ago