ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការកងរាជអាវុធហត្ថស្រុកសៀមបូក ដឹកនាំកម្លាំងចុះបង្ក្រាបឈើ ឈ្មួញលាក់ទុកចេញមិនរួច ប្រគល់ឲ្យរដ្ឋបាលព្រៃឈើ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖  នៅថ្ងៃពុធ ៩រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ លោក ចន សាម៉ន មេបញ្ចាការកងរាជអាវុធហត្ថស្រុកសៀមបូក បានដឹកនាំកម្លាំងចុះបង្ក្រាបនឹងរឹបអូសឈើប្រណិតប្រភេទធ្នុងមូល នឹងឈើសេកលេខ១ប្រភេទបួនជ្រុង ជាច្រើនកណាត់ ដែលក្រុមឈ្មួញដឹកយកមកទម្លាក់នៅ អូរសៀមបូក ត្រៀមយកឆ្លងមកឡើងច្រាំងទន្លេខាងកើត នឹងឡើងរថយន្តបន្តទៅក្រៅលក់នៅប្រទេស តែអកុសល់កូវីដ១៩ វាយលុករីករាលដាល ធ្វើឲ្យក្រុមឈ្មួញខ្លាចរអា ច្រកព្រំដែនបានបិត ធ្វើឲ្យក្រុមឈ្មួញចេញឈើមិនទាន់រួច ទើបសមត្ថកិច្ចធ្វើការចុះបង្ក្រាបតែម្តង នៅចំណុចអូរឡង់ ភូមិអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
តាមការឲ្យដឹងពីលោក ចន សាម៉ន មេបញ្ជាការកងរាជអាវុធហត្ថស្រុកសៀមបូក បានឲ្យដឹងនៅថ្ងៃទី៣ ខែមេសា នេះថា: ឈើដែលបង្ក្រាបបាននៅចំណុចខាងលើ មានចំនួន៨២ដុំ ក្នុងនោះឈើប្រភេទធ្នុងមូល១៣ដុំ ឈើសសេកឃ្លុំ៦៩ដុំ ម៉ែត្រគូបនៅមិនទាន់ដឹងនៅឡើយ។ ក្រោយការបង្ក្រាបលោកបានប្រគល់ឲ្យ ទៅជំនាញរដ្ឋបាលព្រៃឈើស្រុកថា ឡាបរិវ៉ាត់ រួចរាល់ហើយ។ រឿងដឹកឬមិនដឹកជញ្ចូននោះលោកអត់ដឹងទេ តែលោកគ្រាន់តែដឹងថាឈើនោះនៅកន្លែងដដែល នៅមិនទាន់ធ្វើការដឹកជញ្ចូននៅឡើយ នេះវាជារឿងជំនាញរដ្ឋបាលព្រៃឈើរបស់គេ លោកថាបើចង់ដឹងច្បាស់ឲ្យសួរទៅរដ្ឋបាលព្រៃឈើទៅ។
ចំណែកលោកវា សុខា នាយផ្នែករដ្ឋបាលព្រៃឈើស្រុក មិនបានឆ្លើយបំភ្លឺពាក់ព័ន្ធករណី ក្នុងការដឹកជញ្ជូនឈើខុសច្បាប់ ដែលកងរាជអាវុធហត្ថស្រុក បង្ក្រាបបានហើយប្រគល់ជូនលោកនោះ ដឹកយកទៅអស់ហើយឬនៅ ហើយយកទៅរក្សាទុកនៅឯណា មានចំនួនប៉ុន្មានម៉ែត្រគូប ហេតុអ្វីលោកមិនឆ្លើយជាមួយអ្នកសារព័ត៌មាន បានឆ្លើយតបត្រឹមថាជាប់រវល់ ឬក៍លោកទុកឲ្យឆ្ងល់ ឬក៍លោកមិនឆ្លើយព្រោះលោកអសមត្ថភាព ក្នុងការប្រមូលឈើដែលសមត្ថកិច្ចបង្រ្កាបបានហើយ ឬក៍លោកខ្លាចប:ពាល់ផលប្រយោជន៍ពីមុនមក ទើបទុកឈើនោះចោល មិនព្រមដឹកជញ្ចូនរយកមករក្សា នៅកន្លែងមានសុវត្ថិភាព។
រហូតមកដល់ ថ្ងៃទី៣ ខែមេសា នេះលោកបានឆ្លើយតាមរយៈទូរស័ព្ទថា ជាប់រវល់ៗ ពេលអ្នកសារព័ត៌មានយើងខលទៅសម្ភាសន៍លោកលើកណា លោកតែងតែថា រវល់មិនឈប់ តើមន្ត្រីបែបនេះទុកនៅមានប្រយោជន៍ដល់សង្គមទេ បើលោកគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនដូច្នេះនោះ ព្រៃឈើក្នុងស្រុកថាឡាបរិវ៉ាត់ ទាំងមូលជិតរលាយអស់ហើយ ក្រោមការគ្រប់គ្រងរបស់ លោកជានាយផ្នែករដ្ឋបាលព្រៃឈើមានតែឈ្មោះ ពិរោះស្តាប់សម្រាប់ក្រុម មេឈ្មួញតែប៉ុណ្ណោះ ហើយក៍មិនរំលងលោកដែរ ក្នុងការកាប់បំផ្លាញផលអនុផលព្រៃឈើនេះ តែលោកធ្វើពុធជាឆ្មារលាក់ក្រចកតែប៉ុណ្ណោះទេ។
គួរំលឹកថា ដល់មានជម្ងឺកូវីដ១៩ រាលដាល ទើបឈ្មួញខ្លាចរអាខ្លះ បានជាឈើសល់សឹងតែគ្រប់កន្លែង ដែលក្រុមឈ្មួញបានផ្តួលរំលំ អាជ្រៀកដឹកជញ្ចូនយកមកលាក់ទុក រងចាំកូវីដស្ងប់ស្ងាត់នឹងធ្វើសកម្មភាពបន្តទៀត។ បច្ចុប្បន្ននេះឈើសឹងតែគ្រប់ប្រភេទដែលសល់ដឹកចេញមិនរួច ដូចជាឈើហ៊ុប ឈើឃ្លុំឡាំងបួនជ្រុង រួមទាំងឈើសន្លឹកដឹកចូលរោងសិប្បកម្មជាច្រើន ត្រូវបានបិតនឹងផ្អាកដោយខ្លួនឯង ម្ចាស់ទៅស្រុកជាបណ្តើៗ រួមទាំងក្រុមរថយន្តដឹកគ្រឿងសង្ហារឹម នឹងសិប្បកម្មទ្វារបង្អួច ពាក់កណ្តាលសម្រេច ត្រូវបានផ្អាកជាបណ្តើៗហើយ។
អ្នកខ្លះថ្ងូរសឹងតែគ្រប់គ្នាមិនថា ក្រុមឈ្មួញរកស៉ីដឹកជញ្ចូ ន ផលអនុផលព្រៃឈើខុសច្បាប់នោះទេ រួមទាំងមន្ត្រីជំនាញ សមត្ថកិច្ច អាជ្ញាធរមួយចំនួន ដែលធ្លាប់ទទួលផលប្រយោជន៍ ពីរបទល្មើសទាំងនេះក៍ថ្ងូរ នឹងលាន់មាត់ដែរ។ តែផ្ទុយទៅវិញបែរជាលោក វា សុខា នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកថាឡាបរិវ៉ាត់ ស្ពឹកស្រពន់ គេចវេស មិនចង់ទទួល នឹងប្រមូលឈើ ដឹកជញ្ជូនយកមករក្សាទុក ដែលសមត្ថកិច្ច កងរាជអាវុធហត្ថបង្រ្កាបបាន ទទួលហើយបែជាទុកឈើនោះចោល នៅកន្លែងដើមដដែកទៅវិញ ៕

មាស សុផាត


ចែករំលែក៖