សៀមរាប ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊ាំយ៉ុងបើកបរក្នុងល្បឿនលឿនក្នុងទិសដៅបញ្ច្រាសទិសគ្នាពីលិចទៅកើត ជ្រុលចង្កូតទៅបុកម៉ូតូ១គ្រឿងបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ខូចខាតម៉ូតូ១គ្រឿងយ៉ាងដំណំ និងខូចរថយន្ដតិចតួច ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២០នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុច ខាងលិចសាលាឃុំ ខ្នាត ចម្ងាយ១០០ម ក្នុងភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
លោក វរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យ ដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីម៉ូតូបើកបរវ៉ាជែងមិនប្រយ័ត្នត្រូវរថយន្តបង្ក ម៉ាកស៊ាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ កំពង់ចាម 2A.8528 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណហើយ( រត់គេចខ្លួន ) ចំណែកបុកម៉ូតូ ម៉ាកហុងដាឌ្រីមផលិត ឆ្នាំ ២០១៩ ពាក់ស្លាកលេខសៀមរាប1AE.2252 បើកបរដោយឈ្មោះ ហុងហ៊ឺ ភេទប្រុសអាយុ៥៤ ឆ្នាំ(ស្លាប់) បានឌុបឈ្មោះ ឈួន ឈាន ភេទប្រុសអាយុ៤៨ ឆ្នាំ (ស្លាប់)នៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុង សៀមរាបជាមួយគ្នា។
ក្រោយពកើតហេតុកម្លាំងនគរបាលស្រុកពួកបានវាស់វែងធ្វើកំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី រីឯវត្ថុតាងត្រូវបានអូសយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកពួក៕ដោយ៖ប៊ុនរិទ្ធី