ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់ម្នាក់ស្លាប់ នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដោយរថយន្តប្រភេទទេសចរណ៍បុកម៉ូតូពីក្រោយ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រថយន្តដឹកភ្ញៀវប្រភេទទេសចរណ៍ ViP ពណ៍លឿងបានបុកម៉ូតូពេញទំហឹង ម៉ាកវ៉េវអាល់ហ្វាពណ៌សរ ធ្វើឲ្យមនុស្សស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត ចំណែកម៉ូតូនៅក្រោមរថយន្ត រងការខូចខាតទាំងស្រុង ចំណែកតៃកុងរត់បាត់ បន្សល់តែរថយន្តបង្កនឹងម៉ូតូជនរងគ្រោះតែប៉ុណ្ណោះ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧,៤៥នាទី ព្រឹកថ្ងៃអាទិត្យ ១៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅចំណុចមុខយានដ្ឋាន ជាងហ៊ុង ភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុង ខេត្តស្ទឹងត្រែង។

បើតាមកំណត់ហេតុនគបាលចរាចរណ៍បានបញ្ជាក់ថា: ជនរងគ្រោះឈ្មោះប៉ម ធឿន ភេទប្រុសអាយុ៥៥ឆ្នាំ មុខរបរជាកម្មករ មានទីលំនៅ ភូមិអូរចាយ ឃុំសន្តិភាព ស្រុកសៀមប៉ាង បើកបរម៉ូតូម៉ាកវ៉េវ អាល់ហ្វាពណ៌សរ ទិសដៅពីលិចទៅកើត ចំណែករថយន្តពណ៍លឿង ពាក់ស្លាកលេខ3C.2950 រួមដំណើរពីរអ្នក បើកបរស្របទិសគ្នា បានបុកពេញទំហឹង ក្រោយគ្រោះថ្នាក់កើតឡើង អ្នកទាំងពីររត់បាត់ស្រមោល បន្សល់តែរថយន្តបង្កនឹងម៉ូតូរងគ្រោះ នៅនឹងកន្លែងកើតហេតុ។

ក្រោយហេតុការណ៍នេះកើតឡើង សមត្ថកិច្ចនគបាលចរាចរណ៍វាស់វែងរួច យករថយន្តបង្កនឹងម៉ូតូជនរងគ្រោះ មករក្សាទុក្ខនៅការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគបាលខេត្ត ចាត់ការតាមនិតិវិធីច្បាប់។ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត តែអកុសលដោយសភាពនៃការ រងរបួសធ្ងន់ធ្ងរពេក ក៍បានដាច់ខ្យល់ស្លាប់នៅពេលទៅមន្ទីពេទ្យ។ បច្ចុប្បន្ន

សពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ ទៅតាមប្រពៃណីព្រះពុទ្ធសាសនា នៅឯស្រុកកំណើត។ដោយ៖មាស សុផាត


ចែករំលែក៖