ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន សូមថ្លែងអំណរគុណ និងដឹងគុណ គ្រួសារនៃ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ខេត្តព្រៃវែងទាំងអស់ បានផ្តល់ឱកាសអោយសមាជិកគ្រួសារបានមកបំពេញការងាររាល់ៗឆ្នាំ

ចែករំលែក៖

ខេត្តព្រៃវែង៖ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត សូមថ្លែងអំណរគុណ និងដឹងគុណ គ្រួសារនៃ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ខេត្តព្រៃវែងទាំងអស់ ដែលបានផ្តល់ឱកាសអោយសមាជិកគ្រួសារបានមកបំពេញការងារ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីបំរើប្រជាជន និងការពារប្រទេសជាតិប្រកបដោយសេចក្ដីថ្លៃថ្នូរ និងជាទីមោទនៈភាពបំផុត។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបានថ្លែងថា៖ ខ្ញុំបាទ ឧ.ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង តំណាង លោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្នុងនាមរូបខ្ញុំបាទផ្ទាល់ និងភរិយា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នេះ ខ្ញុំសូមថ្លែងអំណរគុណ និងដឹងគុណ ចំពោះលោកឪពុក អ្នកម្ដាយ ភរិយា ស្វាមី បុត្រា បុត្រី ចៅប្រុស ចៅស្រី ជាក្រុមគ្រួសារនៃ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ខេត្តព្រៃវែងទាំងអស់ ដែលបានលះបង់ សាច់ញាតិជាទីស្រឡាញ់ និងពេលវេលាដ៏សែនមានតំលៃមិនអាចកាត់ថ្លៃបាន ឲ្យសាច់ញាតិ មកបំពេញតួនាទី ភារកិច្ច និងការងារជាកងរាជអាវុធហត្ថ ដើម្បីបំរើប្រជាជន និងការពារប្រទេសជាតិប្រកបដោយសេចក្ដីថ្លៃថ្នូរ និងជាទីមោទនៈភាពបំផុតក្នុងឆ្នាំ កន្លងៗមក ក្នុងនាមជាកងរាជអាវុធហត្ថ និងសូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថខេត្តព្រៃវែងទាំងអស់ផងដែរ។
លោកបន្តថា៖ ជំនួសមុខឲ្យលោកនាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការរងខ.ភ.ម មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្នុងនាមរូបខ្ញុំបាទផ្ទាល់និងភរិយា សូមផ្ដាំផ្ញើសួរសុខទុក្ខដល់អស់លោក និងក្រុមគ្រួសារទាំងអស់ ក្នុងឱកាសឆ្នាំថ្មីនេះ
និងសូមបួងសួងដល់ទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យបវរមហាប្រសើរ សូមឲ្យមាន សិរីសួស្ដី ជ័យមង្គល និងវិបុលសុខដ៏មហាប្រសើរចូរមានដល់អស់លោក ទាំងអស់ សូមឲ្យមានសុខភាពល្អ កម្លាំងពលំមាំមួន អាយុយឺនយូ ប្រាជ្ញាឈ្លាសវៃ ដើម្បីបំពេញតួនាទី ភារកិច្ច និងការងារ ទទួលបានជោគជ័យធំៗថ្មីៗបន្ថែមទៀត ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ បំរើជាតិ ប្រជាជន និងជ័យជំនះគ្រប់ ភារកិច្ចក្នុងឱកាសឆ្នាំថ្មីនេះ……ជាពិសេសសូមឲ្យជៀសផុតទាំងអស់នូវរោគឆ្លងរាតត្បាត Covid-19៕ដោយ៖ សុខ ខេមរា


ចែករំលែក៖