ព័ត៌មានទាន់ហេតុការណ៍៖

បុរសពីរនាក់បានស្លាប់ដោយសារចុះស្ដារអណ្ដូងទឹក

ចែករំលែក៖

ខេត្តសៀមរាប ៖ វេលាម៉ោង៧ព្រឹក ថៃ្ងទី២៥ ខែមេសា ឆ្នាំ២០២០ មានករណីបុរសពីរនាក់បានស្លាប់ដោយសារចុះស្ដារអណ្ដូងស្ថិតនៅភូមិឪឡោក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ជនរងគ្រោះទី១ -ឈ្មោះ យឿម រ៉ាត់ ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅក្នុងភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង។
ទី២-ឈ្មោះ ឈុត ស៊ាន ភេទប្រុស  រស់នៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង។
ពលរដ្ឋនៅកន្លែងកើតហេតុបានបញ្ជាក់បន្ថែមថា មូលហេតុចុះស្តារអណ្តូងលូ ក្នុងជម្រៅ៦ម៉ែត្រ និងគ្មានខ្យល់អ៊ុកស៊ីហ្សែន ទើបបណ្តាលឲ្យស្លាប់តែម្តងទៅ។
សមត្ថកិច្ចបានឲ្យដឹងថា ពលរដ្ឋចំនួន៣នាក់បាននាំគ្នាស៊ីឈ្នួលចុះស្តាអណ្តូងលូចាស់ បណ្តាលឲ្យស្លាប់ចំនួន២នាក់ឯម្នាក់ទៀតរួចខ្លួន ដោយសារខ្វះអ៊ុកស៊ីសែន ។
លោកវរសេនីយ៍ទោ លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ករណីចុះស្ដា អណ្ដូងដែលមានជម្រៅ៦ម៉ែត្រនៅភូមិឪឡោក ឃុំបាគង បណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន២នាក់  រស់នៅភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង។
ចំណែកម្ចាស់ផ្ទះមានឈ្មោះ ធិត សួន (ហៅ)ប៉ក់ ភេទស្រី អាយុ៤៥ឆ្នាំ នៅភូមិឪឡោកជាអ្នកជួល អោយស្តារអណ្តូងក្នុង១នាក់តម្លៃ៣០០០០រៀល។ លោកបន្តថា តាមការសន្និដ្ឋាននិងធ្វើកោសល្យវិច័យ បានឲ្យដឹងថា ករណីស្លាប់នេះគឺបណ្តាលមកពីខ្វះ អ៊ុកស៊ីសែនដកដង្ហើម ក្នុងអណ្តូងលូ លោកបន្ថែមថាបន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួច ក៏ប្រគល់សពទាំង២ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី


ចែករំលែក៖