ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ កម្លាំងគណៈបញ្ជាឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក ឡុង ង៉ែត អភិបាលរងខណ្ឌបានយកគ្រឿងកាយចោលរបងដែលសងព័ទ្ធយកដីសហគមន៍មួយកន្លែង ស្ថិតក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញក្រោយមានការស្នើសុំអន្តរាគមន៍ពីប្រជាពលរដ្ឋក្នុងសហគមន៍ ។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ បានឲ្យដឹងថាក្នុងសហគមន៍របស់ពួកគាត់មានប្រជាពលរដ្ឋជាង៥០០គ្រួសារប៉ុន្តែមានតែ៣០គ្រួសារប៉ុណ្តោះដែលរងគ្រោះដោយក្រុមឈ្មួញព័ទ្ធយកដីស្របច្បាប់របស់ពួកគាត់ ។
ប្រជាពលរដ្ឋដដែរបន្តថា បន្ទាប់ឃើញមានការសងរបងហុំព័ទ្ធដីសហគមន៍ពួកគាត់ ទើបពួកគាត់នាំគ្នាដាក់សំណើរសុំការអន្តរាគមន៍ពីអាជ្ញាធរសង្កាត់ខណ្ឌតែម្តង ។
បន្ទាប់ពីអាជ្ញាធរវៃកម្ទេចរបងនឹងបោះព្រំដីរួចរាល់ ប្រជាពលរដ្ឋក្នុងសហគមន៍ទាំងអស់ បានសម្តែងនូវក្តីរីករាយ នឹងថ្លែងអំណរដល់អាជ្ញាធរដែលបានផ្តល់យុត្តិធម៌ជូនពួកគាត់ផងដែរ ៕ ដោយ៖ ភារ៉ា ដង្កោ