ខេត្តកំពត៖ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ មានករណីបាត់ខ្លួន បុរសម្នាក់នៅក្នុងតំបន់ព្រៃភ្នំបូកគោ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីគណនីហ្វេសប៊ុកឈ្មោះ Srey Vy បានបង្ហោះសារប្រកាសស្វែងរកអ្នករត់កង់បីឥណ្ឌា (PassApp) ដើម្បីសួរនាំបន្ទាប់ពីបងប្រុសរបស់គាត់ដែលបានជិះកង់បីឡើងភ្នំ បូកគោ ស្រាប់តែបាត់ខ្លួនពុំឃើញវិលត្រឡប់មកផ្ទះវិញ។
តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Rida Chhieng Furniture ដែលត្រូវជាបងប្អូនជីដូនមួយ បាន បញ្ជាក់ថា៖ សូមបងប្អូនជួយ share រកផងនាងខ្ញុំ និងក្រុមគ្រួសារ មានទុក្ខ ជាខ្លាំង បានបាត់ប្អូនប្រុសជីដូន១ នៅលើភ្នំបូគោ ជិះកង់បីឥណ្ឌាហើយបានទូរសព្ទ មកបងប្អូនថាអស់ កម្លាំងខ្លាំងណាស់ ក៏បាត់ដំណឹងសូន្យ រកអត់ឃើញតាំងពីព្រឹក បើបងប្អូន ឃើញក្មេងប្រុស មានភិនភាគ ដូចក្នុងរូបនេះ បានឃើញ ជួយផ្តល់ដំណឺង ។
បន្ទាប់ពីបានប្រកាសដំណឹងនេះនៅលើ បណ្តាញសង្គមហ្វេសប៊ុក ក្រុមគ្រួសារក៏បានរកឃើញអ្នករត់កង់បី ប៉ុន្តែ យុវជនដែលបានបាត់ខ្លួននេះ គឺនៅតែពុំទាន់រកឃើញនៅឡើយ ។
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០កងកម្លាំងនគរបាល ទាហាន កងរាជអាវុធហត្ថខេត្ត រួមនឹងកម្លាំងសន្តិសុខនៅភ្នំបូកគោ កម្លាំងនៃស្នងការរងខេត្ត អគ្គស្នងការក្រសួងមហាផ្ទៃ និងព្រមទាំងមន្ត្រីខាងបច្ចេកទេសវិទ្យាសាស្ត្រ បានជួយស្វែងរកតាមរយៈការបង្ហោះ Drone ដោយគ្រូបង្ហាត់ឈ្មោះ សុខន រតនា ហ៊ិន និងក្រុមការងាររបស់គាត់ ដែលឡើងលើបូកគោទាំងកណ្តាលយប់។
បើយោងតាមគណនីហ្វេសប៊ុក Srey Vy បានបង្ហោះប្រាប់ឲ្យដឹងថា៖ «យប់នេះជាយប់ទីពីរ នៃការបាត់ខ្លួនរបស់ក្មួយប្រុសChantra ទោះបីជាថ្ងៃនេះមិនទាន់រកឃើញ តែក្នុងនាមក្រុមគ្រួសារជនរងគ្រោះ ពួកខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះលោក អភិបាលខេត្តកំពត ប៉េអឹមខេត្ត បងបងសន្តិសុខនៅភ្នំបូកគោ ស្នងការរងខេត្ត អគ្គស្នងការក្រសួងមហាផ្ទៃ កងកម្លាំងប៉ូលិសទាហាន ខាងបច្ចេកទេសវិទ្យាសាស្ត្រ ប្អូនប្រុសដែលជួយស្វែងរកតាមរយៈ Drone លោកគ្រូបង្ហាត់សុខន រតនា ហ៊ិន និង ក្រុមការងារ ដែលឡើងលើបូកគោទាំងកណ្តាលយប់ មិត្តភក្តិគាត់ផ្ទាល់ និង បងសម្ថតកិច្ចគ្រប់ជាន់ថ្នាក់ដែលចូលរួមសហការ ពួកគាត់ពិតជាបានជួយសម្រួល និង ចុះជួយស្វែងរកផ្ទាល់តាំងពីកណ្តាលយប់ ដល់ព្រឹក រហូតដល់យប់វិញ សូមអរគុណយ៉ាងអស់ពីចិត្ត សូមបារមីស័ក្តិសិទ្ធិនៅភ្នំបូកគោ ជូនបំភ្លឺផ្លូវ សូមឲ្យកូនចៅ រកគាត់ឃើញដោយសុវត្ថិភាព»៕ហេង សូរិយា