ព័ត៌មានទាន់ហេតុការណ៍៖

Tottenham Hotspur វ៉ាដាច់ Man City ក្លាយជាក្លិបថ្លៃបំផុតនៅអង់គ្លេស

ចែករំលែក៖

អង់គ្លេស៖ ក្លិបមាន់ខ្នាយមាស Tottenham Hotspur បាន សាងសង់កីឡាដ្ឋាន ថ្មីដែលមានតម្លៃដល់ ទៅជាង១ពាន់លាន ដុល្លារបាននិងការអភិវឌ្ឍក្រុមឲ្យមាន កម្រិតលេងខ្លាំងជាងមុនបានធ្វើឲ្យក្លិបមួយនេះមានតម្លៃថ្លៃជាងគេបំផុតនៅលីក កំពូលអង់គ្លេស។

អ្នកជំនាញរបស់សកលវិទ្យាល័យ Liverpool Management School បានរកឃើញថា ទំហំប្រាក់ខែ ដ៏ទាបនិងការបង្កើនទំរង់លេងយ៉ាងខ្លាំងបានធ្វើឲ្យទំហំតម្លៃរបស់ក្លិ Tottenham Hotspur កើនឡើងលឿនជាងគេ។ ចំណែកប្រាក់ខែរបស់កីឡាករនិងបុគ្គលិកប្រចាំឆ្នាំវិញមានកម្រិតទាបជាងក្លិបទាំង៦របស់អង់គ្លេសដល់ទៅ១០០ឬ១៥០លានផោន ក្នុងមួយឆ្នាំ

មេឃខៀវ Man Cityបានស្ថិតត្រឹមចំណាត់ថ្នាក់លេខរៀងទី២ ការចាត់ចំណាត់ថ្នាក់ដែលផ្តោតសំខាន់ ផងដែរទៅលើសមិទ្ធិផលដែល ក្លិTottenham Hotspur ទទួលបានកាលពីរដូវកាលមុនដូចជាបានឡើងទៅដល់វគ្គចុងក្រោយ នៃក្របខណ្ឌ Champion League និងទទួលបាចំណាត់ថ្នាក់លេខរៀងទី៤ នៅលីកកំពូលអង់គ្លេសផងដែរ ៕ដោយ៖ភារៈ


ចែករំលែក៖