ព័ត៌មានទាន់ហេតុការណ៍៖

នៅរសៀល​ថ្ងៃ​នេះ​ អ្នកនាំពាក្យរាជរដ្ឋា​ភិបាល នឹងរៀបចំវេទិការតុមូលស្ដីពី “សេរីភាពសារព័ត៌មានៅកម្ពុជា”

ចែករំលែក៖

ភ្នំពេញ​ ៖​ សេចក្តី​ជូន​ដំណឹង​របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលអោយដឹងថា​ នៅវេលា​ម៉ោង២ និង៣០នាទីរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំវេទិការតុមូលស្ដីពី “សេរីភាពសារព័ត៌មានៅកម្ពុជា” នៅទីស្ដីការគណៈរដ្ឋមន្រ្ដី សាលសេរីភាព ជាន់ផ្ទាល់ដី។

សេចក្តី​ជូន​ដំណឹង​អោយដឹងទៀតថា​ វេទិការនេះ រៀបចំឡើងក្នុងគោល​បំណងបង្ហាញជូនសាធារណជនឱ្យបានជ្រាបច្បាស់ ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចចូលរួមលើកកម្ពស់ និងធានាសិទ្ធិសេរីភាព​សារព័ត៌មាន ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍសង្គមជាតិ តាមរយៈយន្ដការផ្សព្វ​ផ្សាយព័ត៌មានពិត ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ជូនដល់សាធារណជន ជាមូលដ្ឋានគ្រឹះនៃការយល់ដឹង ឈានទៅការចូលរួមរក្សាសន្ដិភាព សុខដុមរមនា និងវឌ្ឍនភាពជាតិ។

សេចក្ដីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានគ្រប់​និន្នាការ និងអង្គការក្រៅរដ្ឋាភិបាលចូលរួមទទួលយកព័ត៌មាន ដើម្បីផ្សព្វផ្សាយជាសាធារណៈ៕សហការី


ចែករំលែក៖