ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ខែឧសភាឆ្នាំ២០២០នេះ មជ្ឍមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរ សាឡនបានពង្រីសាខាថ្មីបន្ថែមទៀត និងបើកសម្ពោធ កាត់ខ្សែបូ ជាផ្លូវការហើយក្រោមវត្តមានលោកស្រីអគ្គនាយិកា នាយិការង និងលោកអគ្គនាយកក្រុមហ៊ុនផងដែរ។ ពិធីសម្ពោធនេះ មានទីតាំងស្ថិតនៅខាងលិចផ្សាយស្ទឹងមានជ័យថ្មី ផ្លូវលេខ២១៧ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកស្រី ម្ចាស់ហាង (សួស្តី ស្នាដៃនារីខ្មែរ សាឡន) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ លោកស្រីមានសេចក្តីរំភើបរីករាយខ្លាំងណាស់ដែលបានសម្រេចបំណងប្រាថ្នាដែលខិតខំរៀនសូត្រជាមួយនឹងមជ្ឍមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរ សាឡន អស់រយៈពេលជាង២ឆ្នាំមកនេះ រហូតបានបើកសម្ពោធហាងថ្មីមួយដោយខ្លួនឯង។
អ្នកស្រីម្ចាស់ហាងបានបន្តទៀតថា សព្វថ្ងៃហាងរបស់គាត់ មានកូនក្រុមមករៀនសូត្រប្រមាណជាង១០០នាក់ ដោយឡែកអតិថិជនវិញ គឺមានអ្នករកសេវាច្រើនគួរអោយកត់សំគាល់ផងដែ។
ដោយឡែកលោកស្រី ហង់ វុត្ថា អគ្គនាយិកានៃមជ្ឍមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរ សាឡន ដែលបានអញ្ជើញចូលរួមក្នុងពិធីសម្ភោធហាង សួស្តី ស្នាដៃនារីខ្មែរ សាឡន បានអោយនិយាយថា៖
នៅក្នុងមជ្ឍមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរ សាឡន ក៏ដូចជាសាខាស្ទឹងមានជ័យថ្មីនេះមានវគ្គបណ្តុះបណ្តាល សាឡន គ្រប់ជំនាញមានដូចជា៖ វគ្គពណ៌សក់ /អ៊ុតសក់ត្រង់/អ៊ុតសក់រួញ/ហាយឡាយសក់/ផាត់មុខ/ម៉ាស្សាមុខ/ម៉ាស្សាខ្លួន/និងតរោមភ្នែក។ ក្នុងនោះក៏មានម៉ាស៊ីនទំនើបៗជាច្រើនដូចជាម៉ាស៊ីនបាញ់បំបាត់ក្លិនគ្លៀក/ម៉ាស៊ីនបំបាត់រោមគ្លៀក/ត្រាំទឹកដោះគោស្ងួតដោយប្រើម៉ាស៊ីនទំនើប/ផ្លុំចិញ្ចើមនិងប៉ាក់ចិញ្ចើម។
លោកស្រី សួស្តី ម្ចាស់ហាង (សួស្តី ស្នាដៃនារីខ្មែរ សាឡន)បានបន្តទៀតថា មកដល់ពេលនេះសិក្សដែលបានមកចូលរៀននៅជំនាញទាំងនេះមានប្រមាណ១០០នាក់ហើយ។
ក្នុងនោះដែលោកស្រីម្ចាស់ហាងបានសំណូមពរ ដល់លោក លោកស្រីនាងកញ្ញានិងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួយគាំទ្រនិងជឿជាក់មជ្ឍមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរ ក៏ដូចជាហាង សួស្តី ស្នាដៃនារីខ្មែរ សាឡនរបស់យើងខ្ញុំគឺពិតជាមិនខុសបំណងឡើយ៕ដោយ៖តុង សីហា