ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជានាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារពិភពលោកបានជាង២លានតោន សម្រាប់៤ខែដំបូងឆ្នាំ២០២០នេះ

ចែករំលែក៖

ភ្នំពេញ៖ នៅរយៈពេល៤ខែដើមឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្ម (ផ្លូវការ) ទៅកាន់ទីផ្សារពិភពលោកបាន ២,០០៧,០១២តោន។
នេះបើតាមរបាយការណ៍របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលគេទទួលបាននៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០។
តាមរបាយការណ៍នេះបង្ហាញថា ការនាំចេញអង្កររបស់កម្ពុជា មានកំណើនគួរឲ្យគត់សម្គាល់ ដោយនៅ៤ខែឆ្នាំ២០២០នេះមានចំនួន៣០ម៉ឺនតោនកើនឡើង៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រៅពីនេះ មានការនាំចេញដំឡូងមីក្រៀម និងស្រស់ មានចំនួនជាង១២ម៉ឺនតោន គ្រាប់ស្វាយចន្ទី ជាង១៨ម៉ឺនតោន, គ្រាប់ពោត ជាង៣ម៉ឺនតោន, ផ្លែចេក ជិត១០ម៉ឺនតោន, ផ្លែស្វាយ ជាង៤ម៉ឺនតោន និងការនាំចេញកសិផលផ្សេងៗទៀតជាច្រើន។
ទាក់ទិននឹងការនាំចេញផលិតផលកសិកម្មនេះមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបញ្ជាក់ថាទីផ្សារសម្រាប់កសិផលកម្ពុជា នាំចេញរួមមានទីផ្សារចិន អឺរ៉ុប អាស៊ាន ជប៉ុន រុស្ស៊ី កូរ៉េ ឥណ្ឌា និងប្រទេសមួយចំនួនទៀតនៅលើពិភពលោក៕ដោយ÷ប្រាថ្នា


ចែករំលែក៖