ភ្នំពេញ៖ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលបំណង ពិភាក្សា-ផ្លាស់ប្តូរយោបល់ ពីតំណាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមសហគ្រិនស្ត្រីកម្ពុជា តំណាងមកពីធនាគារ SME Bank ,PPC Bank, តំណាងមកពីភ្នាក់ងារ GEN Cambodia,Cambodia investment Club, Mekong Strategic Partner និងតំណាងមកពី Impact hub ។
មានប្រសាសន៍បេីកកិច្ចប្រជុំ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានចាត់ទុកការជួបជុំគ្នានៅថ្ងៃនេះ ថាដ៏មានសារ:សំខាន់ ដេីម្បីបានស្តាប់បទឧទ្ទេសនាមនូវលទ្ធផលអង្កេតស្រាវជ្រាវពីអ្នកជំនាញ និងការផ្លាស់ប្តូរយោបល់គ្នាទាក់ទងនឹងផលបច្ច័យ ដែលជាវិបត្តិបង្កឡេីងពីជំងឺកូវីដ-១៩ ទៅលេីវិស័យ សហគ្រាសធុនតូច និងមធ្យម និងប្រភេទអាជីវកម្មបង្កេីតថ្មីនៅកម្ពុជា ។
ក្នុងនោះកិច្ចប្រជុំទាំងមូលក៏នឹងអាចប្រមូលធាតុចូល តាមរយ:អនុសាសន៍ ក៏ដូចជាកង្វល់នានា ដែល បានលេីកឡេីងពីវាគ្មិនពាក់ព័ន្ធ រួមជាមួយវិធានការណ៌ជាអាទិភាពមួយចំនួន ដែលត្រូវប្រកាន់យក ដេីម្បីស្តារភាពរស់រវេីកឡេីងវិញ ក្រោយពីវិបត្តិ Covid-19 បានថមថយ និងរលត់ទៅវិញនោះ៕សហការី