ព័ត៌មានទាន់ហេតុការណ៍៖

រាយខ្សែលួសឆក់កណ្ដុរបែជាឆក់ខ្លួនឯងស្លាប់ក្នុងចំការពោតនៅស្រុកកោះធំ

ចែករំលែក៖

កណ្ដាល៖ បុរសម្នាក់ រាយខ្សែរលួសឆក់កណ្ដុរនៅក្នុងចំការពោត បែជាឆក់ខ្លួនឯងស្លាប់យ៉ាងអណោចអធ័ម បង្ករកាភ្ញាក់ផ្អើលឡើង វេលាម៉ោង៦និង២០នាទី ព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមកោះទៀវក ឃុំ សំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។ 

    មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពត សយ  ភេទប្រុស អាយុ៥៧ឆ្នាំជនជាតិខ្មែ មុខបរកសិករ មានទីលំនៅភូមិឃុំ កើតហេតុ ។

    ប្រភពដដែលបន្តថា យោងតាមការសួរបំភ្លឺកូនរបស់ជនរងគ្រោះឈ្មោះ សយ សិត ត្រូវជាកូនជនរងគ្រោះបានឲ្យដឹងថា ជារៀងរាល់ថ្ងៃពេលល្ងាច ឪពុកខ្លួនតែងតែមករៀបចំឆក់កណ្ដុរនៅជិតដីចម្ការពោត ។ នៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ១៩និង០០នាទីយប់ គាត់បានចេញពីផ្ទះ ទៅឆក់កណ្តុរនៅដីចំការពោត ។ លុះដល់ព្រឹកឡើងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ មិនឃើញឪពុកត្រឡប់មកផ្ទះវិញ ខ្លួនបានតាមរកមើលឪពុកដល់ដីចម្ការពោត ស្រាប់តែឃើញស្លាប់នៅដីចម្ការពោតព្រំខាងត្បូង ភ្លាមនោះក៏រាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ និងស្រុកចុះមកពិនិត្យរួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្លួនឯងស្លាប់មែន ។

    បន្ទាប់ពីពិនិត្យចប់ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖