ព័ត៌មានទាន់ហេតុការណ៍៖

ពលករមកពីប្រទេសថៃចំនួន ៦នាក់ ត្រូវបានមន្ត្រីជំនាញបន្តធ្វើចត្តាឡីស័កដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ ពលករចំណាកស្រុកមកពីប្រទេសថៃចំនួន៦នាក់ស្រី(៣នាក់) ដែលត្រលប់មកស្រុកកំណើរក្នុងស្រុករមាសហែកត្រូវបានក្រុមការងារថ្នាក់ស្រុក និងក្រុមប្រឹក្សាឃុំម្រាម និង មន្រ្តីប៉ុស្តិ៍រដ្ឋបាល  បានចុះអប់រំ និងបានធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាអណ្ដូងត្របែក។

ការចុះធ្វើចត្តាឡីស័កនេះបានធ្វើឡើងនៅព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នៅសាលាបឋមសិក្សាអណ្ដូងត្របែក ស្ថិតក្នុងឃុំអណ្ដូងត្របែក ស្រុករមាសហែកខេត្តស្វាយរៀង។

បើតាមមន្ត្រី សាលាស្រុករមាសហែក បានឲ្យដឹងថា មានពលករដែលវិលត្រឡប់មកពីប្រទេសថៃ សុំច្បាប់ឈប់ពីការងាររោងចក្រផលិតគ្រឿងសំអាង បានធ្វើដំណើរ តាមច្រកដូង ខេត្តបាត់ដំបង មកតាមរថយន្តតាក់ស៊ី មកស្រុកកំណើត ត្រូវបានមន្ត្រីណែនាំ ឲ្យទៅធ្វើចត្តាឡីស័កសុខភាព។

ប្រភពបន្តថា ក្រុមគ្រូពេទ្យបានពិនិត្យបានលទ្ធផលដូចជាទី១៖ ឈ្មោះ ស៊ុត ភាន អាយុ៣២ឆ្នាំ កំដៅ៣៦.៧, ទី២៖ ឈ្មោះអ៊ុក ស៊ីដា អាយុ៣៥ឆ្នាំ កំដៅ៣៦.៥, ទី៣៖ ឈ្មោះ លន់ ថា អាយុ៣២ឆ្នាំ កំដៅ៣៧.១, ទី៤៖ ឈ្មោះ ធឿន សារ៉ាយ អាយុ៣០ឆ្នាំ កំដៅ៣៧.១, ទី៥៖ ឈ្មោះ ពូក សុខា ភេទស្រី អាយុ៣២ឆ្នាំ កំដៅ៣៦.៧, ទី៦៖ ឈ្មោះធឿង គង់ ភេទប្រុស អាយុ២៥ឆ្នាំ កំដៅ៣៦.២។

មន្ត្រីដដែលបានឱ្យដឹងថា បច្ចុបប្បន្ននេះពួកគាត់ទាំង៦នាក់ បានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាជ្រុងពពេល ស្ថិតនៅឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀងផងដែរ៕

យឹម សុថាន


ចែករំលែក៖