ភ្នំពេញ៖ បើតាមរបាយការណ៍ពីស្នងការការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហាញលទ្ធផលនៃការត្រួតពិនិត្យជាតិស្រវឹងនៅយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ មានដូចខាងក្រោម ៖
១. ពិន័យអ្នកបើកបរយានយន្តដែលមានជាតិស្រវឹងចាប់ពី ០,២៥ ដល់០,៣៩ ចំនួន = ០៦ នាក់ ។
– អ្នកបើកបររថយន្តចំនួន = ០៦ នាក់។
២. បញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោកចំពោះអ្នកបើកបរយានយន្តដែលមានជាតិស្រវឹងចាប់ពី ០,៤០ ឡើងទៅសរុបចំនួន = ០៩ នាក់។
– អ្នកបើកបររថយន្តចំនួន = ០៦ នាក់
– អ្នកបើកបរម៉ូតូចំនួន = ០៣ នាក់
៣. ផាកពិន័យអ្នកបើកបរយានយន្ត ដែលមានជាតិស្រវឹងចាប់ពី ០,៤០ ឡើងទៅសរុបចំនួន = ០២នាក់។
– អ្នកបើកបររថយន្តចំនួន = ០២នាក់។
បទល្មើសផ្សេងៗ ៖
– ម៉ូតូអត់មួក : ៧០ គ្រឿង៕សុខ ខេមរា