ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច អនុវត្តច្បាប់ចរាចរណ៏ផ្លូវគោកឃាត់បុរសម្នាក់ជិះម៉ូតូមានថ្នាំញៀនក្នុងខ្លួន

ចែករំលែក៖

​      ខេត្តស្វាយរៀង៖សមត្ថកិច្ចអនុវត្តច្បាប់ចរាចរណ៏ផ្លូវគោកបានឃាត់បុរសសង្ស័យ ម្នាក់ដែលជិះម៉ូតូមានថ្នាំញៀនក្នុងខ្លួនចំនួន៥កញ្ចប់ធំតូចកាលពីវេលាម៉ោងជាង ៣រសៀលថ្ងៃ ទី៣ខែ ឧសភាឆ្នាំ ២០២០ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រក្រុងស្វាយរៀងខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថា បុរសសង្ស័យមាន ឈ្មោះហ៊ុនទិព្យនិរត្ន័ ហៅសំដីអាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅ បច្ចុប្បន្ននៅភូមិតាកឹងឃុំព្រៃធំស្រុកកំពងរោទ៍ខេត្តស្វាយរៀង​។​

ចំណែកសម្ភារៈវត្ថុតាងដកហូត រួមមានម្ស៉ៅក្រាមពណ៌សសង្ស័យថាថ្នាំញៀន៥កញ្ចប់(​ធំ​២​តូច​៣)ម៉ូតូ១គ្រឿងនឹងទូរស័ព្ទ៣គ្រឿង។

ប្រភពបន្តថាខណះសមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៏ផ្លូវគោក ពិនិត្យជាតិអាកុលនិងអាវុធជាតិផ្ទុះនៅតាមផ្លូវ នៅភូមិបាក់រនាស់សង្កាត់សង្ឃ័រក្រុងស្វាយរៀង​ខេត្តស្វាយរៀង ស្រាប់តែបុរសម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកបីត ពណ៌ស ស្លាកលេខស្វាយរៀង១O-៤៧៤៣ខណះមានការសង្ស័យ សមត្ថកិច្ចបានឃាត់សាកសួរបែកធ្លាយមាន ថ្នាំញៀននិងធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន​។

​បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង​ដើម្បី​ចាត់ការបន្តតាមច្បាប់៕យឹម សុថាន


ចែករំលែក៖