ភ្នំពេញ៖ នៅក្នុងលិខិតមួយចុះថ្ងៃទី៤ខែ ឧសភា ឆ្នាំ២០២០ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានអំពាវនាវ ដល់អ្នកបញ្ជាទិញទាំងអស់ ដែលទិញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលពីកម្ពុជា មេត្តាគោរពតាមលក្ខខណ្ឌទូទាត់សាច់ប្រាក់សម្រាប់ទំនិញ ដែលខ្លួនបានទទួលរួចហើយ ឬដែលកំពុងដឹកទៅឲ្យអ្នកបញ្ជាទិញដល់គោលដៅ។
តាមលិខិតអំពាវនាវ របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជានោះបានបញ្ជាក់ថា «យើងយល់អំពីភាពលំបាក ដែលអ្នកបញ្ជាទិញកំពុងប្រឈមមុខ នោះហើយ ប៉ុន្តែយើងសូមអំពាវនាវយ៉ាងខ្លាំង ទៅអ្នកបញ្ហាទិញទាំងអស់ មេត្តាយោគយល់គោរពតាមលក្ខខណ្ឌ ទូទាត់ប្រាក់សម្រាប់ទំនិញ ដែលបានទទួលរួចហើយ និងឬដែលកំពុង ដឹកទៅឲ្យអ្នកបញ្ជាទិញ»នោះផង។
នេះជាលិខិតអំពាវនាវរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)៖
ដោយ៖ប្រាថ្នា