ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះ​ឈើ​២ខ្នង​ រួមជាមួយទ្រព្យ​សម្បត្តិ​ជាច្រេីន​ ត្រូវ​អគ្គីភ័យ​ឆាបឆេះ​ នៅ​ស្រុក​កងមាស​

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ​៖​ ផ្ទះពីរខ្នងឈេីប្រក់ក្បឿងត្រូវបាន​អគ្គីភ័យ​ឆាបឆេះអស់មួយខ្នង​ទាំងស្រុង​រួមជាមួយទ្រព្យសម្បត្តិ​ រីឯ​​១ខ្នង​ទៀត​ ត្រូវ​រងការ​ខូចខាត​អស់​មួយ​ផ្នែក​ កេីតឡេីង​កាល​ពី​វេលាម៉ោង​​៩​ និង​៣០នាទី​ព្រឹក​ ថ្ងៃ​ទី​៦​ ខែឧសភា​ ឆ្នាំ​២០២០​ ម្សិលមិញ​នេះ​ ស្ថិត​នៅ​ក្នុង​ភូមិព្រែកកុយ ឃុំព្រែកកុយ ស្រុកកងមាស​ ខេត្តកំពង់ចាម​ ​។

លោក​ ថុង​ ភូរី​វុធ​ អធិការ​រង​នគរបាល​ស្រុក​កងមាស​​បានឲ្យដឹងថា​ ម្ចាស់​ផ្ទះ​រងគ្រោះ​ ឈ្មោះ ថន សុធារី​ ភេទស្រី អាយុ៤៥ឆ្នាំ ដែលផ្ទះមានទំហំ​៨​ គុណ​៩ម៉ែត្រ​ ធ្វើអំពីឈើ ប្រក់ក្បឿង​ ។

លោកបន្តថា​ ករណី​នេះ​បណ្ដាលឲ្យខូចខាត​គ្រឿង​អលង្ការ​មាន​ដូច​ជា​ ខ្សែក ខ្សែដៃធ្វើអំពីមាសចំនួន០៣តម្លឹងកន្លះ និង​ខ្សែក កងដៃផ្លាកទីន ចំនួន០៣តម្លឹង ប្រាក់​១៦០០ដុល្លារ​ ទូឈើដាក់ខោអាវចំនួន០៣ តុចំនួន០៣ និងគ្រែប្រអប់ចំនួន០៣​ ផង​ដែរ​។

ដោយឡែកម្ចាស់ផ្ទះរងគ្រោះម្នាក់ទៀត​ឈ្មោះ តូច ប៊ុនថន ភេទប្រុស អាយុ​៧៤ឆ្នាំ មានទំហំ១០​ គុណ១០ម៉ែត្រ​ ធ្វើអំពីឈើប្រក់ក្បឿង បណ្ដាលឲ្យខូចខាតជញ្ជាំង និងដំបូល មួយចំហៀង។

លោកវរសេនីយ៍ឯក ជា ជួន អធិការ​នគរបាលស្រុកកងមាស​បានចាត់កម្លាំងជំនាញអធិការដ្ឋាន ចេញរថយន្ដពន្លត់អគ្គីភ័យ ០១គ្រឿង និង​ទាក់ទង​រថយន្តអគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកបាធាយ ០១គ្រឿងទៀត​ ចុះទៅអន្ដរាគមន៍ជួយពន្លត់​ ដោយ​ប្រេីប្រាស់​ទឹក​អស់​២ឡាន​ ហើយ​ភ្លេីងក៏បានរលត់អស់​១០០% នៅវេលាម៉ោង១១និង​០០នាទី​ ដោយ​មិន​បាន​ឆាប់​ឆេះ​រាលដាល​ដល់​លំនៅឋាន​ប្រជាពលរដ្ឋ​ដ៏ទៃ​ទៀត​ឡើយ​ ។

ប្រភព​បន្ត​ថា​ សមត្ថកិច្ចបានចុះធ្វេីកំណត់​ ហេតុដាក់សន្និដ្ឋាន​ថា​​ករណី​គ្រោះអគ្គីភ័យ​នេះ​ គឺ​បណ្ដាល​មកពីការ​ទុស្សេ​ខ្សែ​ភ្លើង​ផងដែរ​ ។ ចំពោះផ្ទះ​ដែលត្រូវអគ្គិភ័យឆេះអស់ទាំងស្រុង​ស្របពេល​ដែលម្ចាស់​ និងអ្នកជិតខាងមិននៅ​ ៕​ ដោយ​ ៖​ វណ្ណៈ


ចែករំលែក៖