ព័ត៌មានទាន់ហេតុការណ៍៖

ឃើញសមត្ថកិច្ចដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍បើកម៉ូតូរត់ពេលចាប់បានឆែកឃើញមានថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនខណះរូបគេជិះម៉ូតូគេចពីកន្លែងគោលដៅត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ហើយពេលចាប់បានឆែករកឃើញថ្នាំញៀន១ថង់តូច។ករណីនេះកើតឡើងកាលពីវេលាម៉ោង២៣ និង០០នាទី ថ្ងៃទី០៦ខែឧសភាឆ្នាំ២០២០ នៅចំណុចផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

 ជនសង្ស័យមាន ឈ្មោះ សរ សុគ្រិស្នា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ២២២ ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

សមត្ថកិច្ចបន្តថា៖ ជនសង្ស័យបានជិះម៉ូតូ១គ្រឿងម៉ាកស្កុបពី ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខសៀមរាប1M-8229គ្មានមួកសុវត្ថិភាព ក្នុងទិសដៅកើតទៅលិចលុះមកដល់ចំណុចគោលដៅសមត្ថកិច្ចចំរុះដាក់ត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ក៏ជិះបកក្រោយពេលនោះសមត្ថកិច្ចឃើញជិះដេញតាមហៅអោយឈប់ឆែករកឃើញថ្នាំញៀន១កញ្ចប់តូចទើបឃាត់ប្រគល់អោយនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីចាត់ការបន្ត។

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕ ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖