ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់រួមនឹងថ្នាំញៀន១៩កញ្ចប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖នៅថ្ងៃព្រហស្បតិ៍ ១រោច​ ខែពិសាខ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃ០៧​ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១១និង១៥នាទី​ កម្លាំងជំនាញ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណីគ្រឿងញៀនមួយកន្លែង ស្ថិតនៅចំណុចខាងក្រោយភ្នំមាស ក្រុម៧ ភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ នៅពេលដែលមុខសញ្ញាប្រព្រឹត្តបទល្មើសជាក់ស្តែងត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួនមុខសញ្ញាសង្ស័យបានចំនួន០១នាក់ឈ្មោះ ផាង រិទ្ធជា (ជា)​ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើត សង្កាត់លេខ៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ​ ។
វត្ថុតាង និងសម្ភារៈចាប់យករួមមានៈ
​-ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន ចំនួន១៩កញ្ចប់​ ទូរស័ព្ទដៃចំនួន០១គ្រឿង​ និងសម្ភារៈសម្រាប់ប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួន​ ។
បច្ចុប្បន្នសមត្តកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីបន្តតាមនិតិវិធីច្បាប់៕ឆ្លាម សមុទ្រ

ចែករំលែក៖