ខេត្តព្រះសីហនុ៖មានករណីអគ្គិភយ័ឆេះរោងសិប្បកម្មផលិតកេសស្នោរ ស្ថិតក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង៤និង០០នាទីល្ងាចថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ២០២០ យោងតាមរបាយការណ៍របស់នគរបាលស្រុ កព្រៃនប់បានអោយដឹងថា រោងសិប្បកម្មនេះមានទទឹងប្រវែង ៥៤ម៉ែត្រ និងបណ្តោយប្រវែង ៧០ម៉ែត្រ សាងសង់ពីដែក ប្រក់ស័ង្កសី ជញ្ជាំងឥដ្ឋ ជាកម្មសិទ្ធិរបស់រោងចក្រ ស័ង ហ័នប្រតិបត្តិអាជីវកម្មដោយជនជា តិចិន។
មូលហេតុ បណ្តាលមកពីឆ្លងចរន្តភ្លើងពីជា ងផ្សារដែកលើដំបូល ។
ពេលកើតហេតុ កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងសមត្ថកិច្ចពីខេត្តកំពត បានរួមគ្នាបាញ់ទឹកពន្លត់ ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំ នួន ០៧គ្រឿងក្នុងនោះមកពីខេត្តព្រះសី ហនុចំនួន ០៣គ្រឿង ខេត្តកំពត ០៤គ្រឿង ប្រើទឹកអស់ចំនួន ២៨ រថយន្ត ទើបរលត់មិនរាលដាលបន្ត ប៉ុន្តែរោងសិប្បកម្មនេះខូចខាតទាំ ងស្រុង និងខាតបង់សម្ភារៈរួមមាន៖
– មាស៉ីនផលិតកេះស្នោរចំនួន ០៣គ្រឿង
– កេះស្នោរផលិតហើយមួយចំនួនធំ
– ដុំស្គុតមួយចំនួនធំ
– ទូរទឹកកកចំនួន ០៣គ្រឿង
– កំព្យូទ័រចំនួន ០៣គ្រឿង
– ម៉ាស៉ីនត្រជាក់ ០៦គ្រឿង
– ខោអាវកម្មករ
– លិខិតឆ្លងដែនជនជាតិចិន ០២ច្បាប់
– ប្រាក់មួយចំនួន៕ឆ្លាម សមុទ្រ