ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌា៖ ស្លាប់កើនឡើង១១នាក់ និងរបួសជាង៣០០នាក់ ដោយសារបែកធ្លាយហ្គាសនៅរោងចក្រគីមី

ចែករំលែក៖

ឥណ្ឌា៖មកទល់ពេលនេះមានអ្នកស្លាប់កើនឡើង១១នាក់ហើយនិងពលរដ្ឋជាង ៣០០នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងពលរដ្ឋ១.៥០០នាក់នៅភូមិក្បែរនោះ ត្រូវ ជម្លៀសចេញទៅកាន់តំបន់មានសុវត្ថិភាព ក្រោយការបែកធ្លាយហ្គាសនៅរោងចក្រ គីមី polystyreneរបស់ក្រុមហ៊ុន LG កូរ៉េខាងត្បូងស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌា។
មន្ត្រីក្នុងទីក្រុង Visakhapatnam បានឲ្យដឹងថា សារធាតុ Styrene បានបែកធ្លាយចេញពីរោងចក្រ នៅពេលព្រឹក ខណៈមនុស្សមួយចំនួនកំពុងតែដេកនៅឡើយទេ។ ប៉ុន្តែបុគ្គលិកធ្វើការវេនយប់ បានរកឃើញហើយគ្រប់គ្រងទាន់ពេល។
លោក Swarupa Rani អ្នកនាំពាក្យស្នងការប៉ូលិសទីក្រុង Visakhapatnam បានឲ្យដឹងថាមានមនុស្ស ១១នាក់ស្លាប់ និង ពលរដ្ឋប្រមាណ៣០០ទៅ៤០០នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ។ក្រៅពីនេះក៏មានពលរដ្ឋជាង១.៥០០នាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាពផងដែរ។
ចំណែកមន្ត្រីសុខាភិបាលឥណ្ឌាបានឲ្យដឹងថា អ្នកដែលបញ្ជូនទៅមន្ទីរពេទ្យមានសុខភាពល្អធម្មតា មិនប៉ះពាល់ដល់អាយុជីវិតនោះឡើយ។
ជាមួយគ្នានេះដែរនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយបញ្ជូនក្រុមជំនាញទៅកាន់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យពីកម្រិតសុវត្ថិភាពដល់ពលរដ្ឋនៅទីនោះ៕ធី រីណា


ចែករំលែក៖