ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឆ្លងផ្លូវ​ ត្រូវរថយន្តកុងតឺន័របុកពេញទំហឹង​បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ និងកិនម៉ូតូអូសបែកផ្កាភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ​

ចែករំលែក៖

ភ្នំពេញ​ ៖​ មានហេតុការណ៍ដ៏ភ្ញាក់ផ្អេីលមួយបានកេីតឡេីង​ដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យចុះជួយអន្តរាគមន៍​ ខណៈដែររថយន្តកុងតឺន័រមួយគ្រឿងបានបុកម៉ូតូ​មួយគ្រឿងទៀតដែលកំពុងឆ្លងផ្លូវ​ ហេីយកិនម៉ូតូអូសជាច្រេីនម៉ែត្របែកផ្កាភ្លេីង​ បណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ​ កាលពីវេលាម៉ោង១១​ និង៣០នាទីយប់​ ថ្ងៃទី៧​ ខែឧសភា​ ឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវវេងស្រេង​ កែងផ្លូវផ្សារដីថ្មី​ ក្នុងសង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

​ យោងតាមសម្ដីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍​ខាងលើបានប្រាប់ឲ្យដឹងថា​ ដំបូងគេក្រឡែកឃេីញបុរសម្នាក់ជិះម៉ូតូធំមួយគ្រឿង​ មិនស្គាល់ម៉ាក​ និងស្លាកលេខ​ (ត្រូវភ្លេីងឆេះខ្ទេច)​ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវវេងស្រេង​ ទិសដៅពីកេីតមកលិច​ ខណៈមកដល់ចំណុចកេីតហេតុក៏បានបត់ឆ្វេងបំណងទៅផ្លូវផ្សារដីថ្មី​ គ្រានោះក៏មានរថយន្តសណ្ដោងកុងតឺន័រធុនធំមួយគ្រឿង​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវវេងស្រេង​ ទិសដៅពីលិចមកកេីត​ក្នុងល្បឿនលឿនល្មម​ ជ្រុលទៅបុកម៉ូតូខាងលេីចំពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់​ រីឯរថយន្តបង្កបានកិនម៉ូតូអូសប្រហែល១០ម៉ែត្រ​ ធ្វេីឲ្យបែកផ្កាភ្លេីងឆាបឆេះរថយន្តនិងម៉ូតូយ៉ាងសន្ធោសន្ធៅតែម្ដង​ ។

ប្រជាពលរដ្ឋបានប្រាប់ទៀតថា​ ភ្លាមៗនោះតៃកុងរថយន្តបង្ក​ និងព្រូ បានចុះមកជួយលេីកជនរងគ្រោះម្ចាស់ដាក់លេីចញ្ចេីមផ្លូវ​ រួចគេចខ្លួនបាត់​ ។ គ្រានោះដែរអ្នកជិតខាងបានយកបំពង់ពន្លត់អគ្គិភ័យជាច្រេីនមកបាញ់​ តែមិនរលត់​ ទេីបមានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ចេញរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍​ និងមានការសហការជាមួយរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានី​ បាញ់ទឹកពន្លត់អស់ចំនួន៣គ្រឿង​ ទេីបរលត់ទៅវិញជាស្ថាពរ​ ។

​ គួរបញ្ចាក់ថា​ ក្នុងករណីខាងលេីនេះផ្ដេីមចេញពីគ្រោះថ្នាក់ចរាចរណ៍រហូតបង្កជាអគ្គីភ័យ​ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់បញ្ចូនទៅកាន់មន្ទីពេទ្យ​ និងធ្វេីឲ្យឆេះរថយន្តបង្កអស់មួយកំណាត់មុខ​ និងខ្ទេចម៉ូតូធំមួយគ្រឿង​ទាំងស្រុង ៕​ ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖