ព័ត៌មានទាន់ហេតុការណ៍៖

ហេង ស្រីពេជ្រ បារម្ភរឿងអ្នក បង្កើតគណនីយក្លែងបន្លំម្តងហើយម្តងទៀត

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង ហេង ស្រីពេជ្រ បានបង្ហាញក្តីបារម្ភសារជាថ្មីក្រោយពីមានជនមិនស្គាល់មុខបានយករូបថតរបស់នាងដើម្បីបង្កើតជាគណនីយហ្វេសប៊ុកជាច្រើនបន្តបន្ទាប់។ ការបារម្ភនេះគឺព្រោះតែនាងនៅមិនទាន់អាចដឹងនោះឡើយទេថាតើបុគ្គលទាំងនោះបង្កើតវាងឡើងស្ថិតក្នុងគោលបំណងអ្វី។

ហេង ស្រីពេជ្រ បញ្ជាក់ថា នាងមិនហាមឃាត់ឡើយចំពោះអ្នកគាំទ្រដែលប្រើរូបនាងក្នុងន័យគោរពស្រឡាញ់ ប៉ុន្តែនាងព្រួយបារម្ភខ្លាចមានជនខិលខូចយកវាទៅប្រើក្នុងទិសដៅផ្សេង ហើយប៉ះពាល់ធ្ងន់ធ្ងរដល់កិតិ្ដយសនាង និងសង្គម។នាងថាក្តីកង្វល់គឺខ្លាចការប្រើប្រាស់គណនីយនោះខុសទៅនឹងសីលធម៌ និងច្បាប់សង្គម ខណៈគណនីយទាំងនោះសុទ្ធតែបាន Block គណនីយនាងមិនឲ្យចូលមើលពីសកម្មភាពទាំងនោះបានផងដែរ។ នាងថាគណនីយនោះបានប្រើប្រាស់ឈ្មោះច្រើនផ្សេងគ្នា មិនមែនជាឈ្មោះនាង ប៉ុន្តែដាក់រូបថតរបស់នាងតែម្តង ហើយនេះក៏មិនមែនជាលើកទី១នោះដែរ ហើយនាងក៏បានធ្វើការប្រកាសជាសាធារណៈរួចហើយដើម្បីជៀសវាងការយល់ច្រឡំ និងការពារមុនពេលហេតុការណ៍ណាមួយកើតមានឡើង។ តារាស្រីរូបនេះក៏ព្រមាន​ប្ដឹង​បុគ្គល​ណា​ដែល​យក​រូប​ថតនាង​ទៅ​ដាក់​ជា​ ​Profile facebook ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន ឬ​ប្រព្រឹត្ត​បទល្មើស​អ្វី​មួយ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់កិត្ដិយស​នាង។

គួរបញ្ជាក់ដែរថាតារាសម្ដែង ហេង ស្រីពេជ្រ បាន​បង្កើត​គណនី​ហ្វេសប៊ុក​ឈ្មោះ Heng Sreypich នៅ​ឆ្នាំ​២០១៥ ហើយ​គណនី​ឈ្មោះ ហេង ស្រីពេជ្រ បាន​បង្កើត​នៅ​ឆ្នាំ​២០១៦។ គណនី​ពិត​ទាំង​ពីរ​របស់​នាង មាន​មិត្ត និង​អ្នក​Follow រាប់​ម៉ឺន​នាក់ រហូត​ដល់​អ្នក​គាំទ្រ​ខ្លះ​បាន​យក​រូប​ថត​នាង​ទៅ​ឡង់សេតាមហ្វេសប៊ុក ដើម្បី​រកស៊ី​ទៀត​ផង។ នាងក៏ព្រមានចាត់ការទៅតាមវិធានការច្បាប់ប្រសិនបើសកម្មភាពនៃការបង្កើតគណនីយនោះជាការរកស៊ី ឬប្រព្រឹត្តិខុសទៅនឹងសីលធម៌និងច្បាប់សង្គម៕ ដោយ ៖ វឌ្ឍនា


ចែករំលែក៖