ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ថ្ងៃនេះដល់ថ្ងៃទី១០ខែឧសភាកម្តៅ នឹងឡើងដល់៤២អង្សាសេ

ចែករំលែក៖

 

ភ្នំពេញ៖នៅប្រទេសកម្ពុជាសីតុណ្ហភាព នឹង កើនឡើងចាប់ពី២ទៅ៥អង្សាសេនៅអំឡុងពីថ្ងៃទី៨ដល់ថ្ងៃទី១០ខែឧសភាបើ ធៀបនឹងសីតុណ្ហភាពនៅថ្ងៃទី៧ខែឧសភាដោយរាប់ទាំងនៅតំបន់ទំនាបកណ្តាលភាគ ពាយ័ព្យ។សីតុណ្ហភាពអតិបរមាអាចហក់ឡើងដល់រង្វង់កម្រិត៤២អង្សាសេដែលនេះ បណ្តាលមកពីឥទ្ធិពលជ្រលងសម្ពាធទាបរុញមកពីប្រទេសថៃខ្យល់មូសុងនិរតី ខ្សោយនិងសម្ពាធខ្ពស់រុញមកពីឆ្នេរនៃប្រទេស វៀត ណាម។

លោកចាន់យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានអោយ ដឹង ថាចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ខែឧសភាសីតុណ្ហភាពជាទូទៅនឹង កើនឡើងពី២ទៅ៥អង្សាសេបើធៀបទៅនឹងសីតុណ្ហភាពនៅថ្ងៃទី៧ខែឧសភា។

អ្នកនាំពាក្យនិងជារដ្ឋលេខាធិការលោកចាន់យុត្ថា បានបញ្ជាក់ថាសីតុណ្ហភាពអតិបរមានៅតំបន់ វាលទំនាបកណ្តាលភាគពាយព្យនិងខ្ពង់រាបភាគខាងជើងអាចនឹងហក់ឡើងខ្ពស់ ដល់រង្វង់កម្រិត៤២អង្សាសេ។ឯនៅតំបន់ផ្សេងទៀតសីតុណ្ហភាពអតិបរមា ក៏មាន កើនឡើងដែរ តែឡើងមិនខ្លាំងទេ។

លោកចាន់ យុត្ថា និយាយឱ្យដឹងទៀតថា ប្រទេសកម្ពុជានៅអំឡុងពីថ្ងៃទី៨ ដល់ថ្ងៃទី១០ខែឧសភា ទទួលឥទ្ធិពលជ្រលងសម្ពាធទាបរុញមកពីប្រទេសថៃរួមជាមួយខ្យល់មូសុង និរតីខ្សោយស្របពេលសម្ពាធខ្ពស់មួយបានកើតមាននៅលើឆ្នេរប្រទេសវៀតណាម មានឥទ្ធិពលមកលើប្រទេសកម្ពុជាដែរ ។ពិសេសនៅតំបន់ ទំនាបកណ្តាលភាគពាយព្យ និង ខ្ពង់រាបភាគខាងជើងដែលទទួលរងឥទ្ធិពល ជ្រលងសម្ពាធទាបរុញមកពីប្រទេសថៃនិងខ្យល់មូសុងនិរតីខ្សោយ។

លោកបានបន្តថាចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ខែឧសភាស្ថានភាពភ្លៀងនៅក្នុងប្រទេស កម្ពុជា មានសភាព ខ្សោយនិងធាតុអាកាសក្តៅខ្លាំងរហូតដល់ថ្ងៃទី១១ខែឧសភាទើបអាចមាន ភ្លៀងធ្លាក់មកច្រើនជា ថ្មីនៅក្នុងក្រប ខណ្ឌទូទាំងប្រទេស។ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី៥ខែឧសភាឆ្នាំ២០២០បានជូនដំណឹងថាប្រទេសកម្ពុជាទាំងមូល ចាប់ពីថ្ងៃទី៦ខែឧសភាទៅនឹងទទួលរងឥទ្ធិពល ជ្រលងសម្ពាធទាបខ្សោយ។

ស្ថានភាពបែបនេះធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំ នាប កណ្តាល ពីថ្ងៃទី៦ដល់ថ្ងៃទី១២ខែឧសភា មានសីតុណ្ហភាពអប្បបរមាមានពី២៥ទៅ២៧អង្សាសេសីតុណ្ហភាពអតិបរមាមាន ពី៣៥ទៅ៤១អង្សាសេ។បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែកនិងខ្ពង់រាប ភាគឦសានមានសីតុណ្ហភាព អប្បបរមាមានពី២៤ ទៅ២៦អង្សាសេ សីតុណ្ហភាពអតិបរមា មានពី៣៤ទៅ៣៧ អង្សាសេ ។

បណ្តាខេត្តនៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាមានពី២៥ទៅ ២៧អង្សាសេសីតុណ្ហភាពអតិបរមាមានពី៣៤ទៅ៣៦អង្សាសេ។ក្នុង សេចក្តីជូនដំណឹងបានសរសេរទៀតថានៅអំឡុងពីថ្ងៃទី៦ដល់ថ្ងៃទី១២ ខែឧសភាផ្នែកមួយចំនួននៃបណ្តាខេត្តនៅភាគពាយព្យអាចនឹងមានភ្លៀង ធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ។បណ្តាខេត្តជាប់មាត់ សមុទ្រមានភ្លៀងធ្លាក់ក្នុងក្រិតពីតិចទៅបង្គួរនិងបណ្តាខេត្ត ដទៃទៀតអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ។

សេចក្តីជូនដំណឹងរបស់ក្រសួងជំនាញនេះបានអំពាវនាវឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះខ្យល់កន្ត្រាក់និង ការកើនឡើងនៃសីតុណ្ហភាពអប្បបរមានិងអតិបរមានៅបណ្តាខេត្តភាគពាយព្យ រហូតដល់ពី៤០ទៅ ៤១អង្សាសេ នៅអំឡុងពីថ្ងៃទី៨ដល់ទី១០ខែឧសភា៕ហេង សូរិយា


ចែករំលែក៖