ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះរញ្ជួយដីកម្រិត៥.១រ៉ិចទ័រ សម្លាប់មនុស្សម្នាក់និងរបួស១១នាក់នៅប្រទេសអុីរ៉ង់

ចែករំលែក៖

តេហេរ៉ង់៖ គ្រោះរញ្ជួយដីកម្រិតមធ្យមមួយ បានកើតឡើងនៅតំបន់ជាយក្រុង ស្ថិតនៅចម្ងាយ ៦៩គីឡូម៉ែត្រ នៃភាគខាងកើតរដ្ឋធានីតេហេរ៉ង់ ប្រទេសអ៉ីរ៉ង់ នាម៉ោង ០០និង៤៨នាទីរំលងអធ្រាត្រ (ម៉ោងនៅតេហេរ៉ង់) ឈានចូលថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២០ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ១១នាក់ផ្សេងទៀតរបួស ។

បើតាមអាជ្ញាធរអុីរ៉ង់ និយាយថាគ្រោះរញ្ជួយដីនេះមានកម្រិត ៥.១រ៉ិចទ័រ ធ្វើឲ្យញាប់ញ័រចេញពីក្នុងជម្រៅដី ៧គីឡូម៉ែត្រ និងត្រូវបានចាត់ទុកជាកម្រិតមធ្យមប៉ុណ្ណោះ ប៉ុន្តែដោយសារតែវាបានវាយប្រហារ ចំទីប្រជុំជននោះវាអាចបង្កការខូចខាត និងមនុស្សរងគ្រោះបាន។

ចំណែកមនុស្សម្នាក់ដែលបានបាត់បង់ជីវិតនោះ គឺជាស្ត្រីវ័យ ៦០ឆ្នាំ និងមនុស្សផ្សេងៗ ដែលបានរងរបួសនោះ គឺដោយសារតែការព្យាយាមរត់ ទៅរកកន្លែងមានសុវត្ថិភាពបានទាន់ពេលវេលា ៕ដោយ÷ប្រាថ្នា

 


ចែករំលែក៖