ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនសង្ស័យទាំង២នាក់មកតុលាការករណីប្រើប្រាស់សារធាតុញៀន និងបើកបរក្រោមឥទ្ធិពលគ្រឿងញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ នារសៀល ថ្ងៃទី៨ខែឧសភា ឆ្នាំ២០២០សមត្ថកិច្ចនគរបាលការិយាល័យគ្រឿងញៀនខេត្ត បាន បញ្ជូនជនសង្ស័យ២នាក់ ទៅកាន់តុលាការខេត្ត ពាក់ពន្ធ័ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបើកបរក្រោម ឥទ្ធិពលគ្រឿងញៀន។

យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានអោយដឹងថាជនសង្ស័យ ដែលជាអ្នកបើករថយន្តកុងតឺន័រទាំង២នាក់មានឈ្មោះ រ៉េតរិទ្ធ អាយុ៣៥ឆ្នាំនិងឈ្មោះសនសាលអាយុ៣៤ឆ្នាំ។

ប្រភពបន្តថានា យប់ថ្ងៃទី៦ខែឧសភាឆ្នាំ២០២០សមត្ថកិច្ចនគរបាលបានដាក់គោលដៅ ត្រួតពិនិត្យជាតិ អាល់កុល អាវុធជាតិផ្ទុះនិងគ្រឿងញៀន លើដងផ្លូវជាតិលេខ១ ស្តិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀងក៏មានការ សង្ស័យទើបឃាត់ អ្នកបើក រថយន្តកុងតឺន័រ មកសាកសួរនិងធ្វើតេស្តទឹកនោមជាលទ្ធផលវិជ្ជមានទាំង២នាក់ ទើប បញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្តចាត់ការបន្តតាមច្បាប់៕ដោយ៖យឹម សុថាន

 


ចែករំលែក៖