ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន០៤នាក់រួមនឹងវត្ថុតាងទៅសាលាដំបូងខេត្តពីបទជួញដូរនិងរក្សាទុក នូវសារធាតុញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន០៤នាក់ រួមនឹងវត្ថុតាង ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

១/ ឈ្មោះ លឹម ប្រុស ហៅ នាវ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។២/ ឈ្មោះ ពុំ សុភាព ហៅ កណ្ដុរ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នសង្កាត់១ ក្រុងព្រះសីហនុ ។៣/ ឈ្មោះ ខន ផាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នក្រុម៣៥ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។៤/ ឈ្មោះ ខន ម៉ៅ ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នក្រុម៣៥ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។

វត្ថុតាងរួមមាន÷១. ម្សៅសថ្លា ចំនួន១៣កញ្ចប់២. ដែកកេះ ចំនួន១៣. ក្បាលផ្សារ ចំនួន១៤. ដបជក់ ចំនួន៣៥. ខ្សៀជក់ ចំនួន៩៦. ម៉ូតូ ចំនួន៣គ្រឿង៧. ទូរស័ព្ទដៃ ចំនួន១គ្រឿង៨. ប្រាក់ ចំនួន២០ដុល្លារ៩. ថង់មួយចំនួន ៕ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖