ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌចំការមនឃាត់ខ្លួនបុរសជនជាតិចិនពាក់ព័ន្ធករណីជំរិតទារប្រាក់

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលខណ្ឌចំការមន បាន បង្រ្កាបជនជាតិចិនជាបន្តបន្ទាប់ក្រោយពីជនសង្ស័យមានចំនួន៨នាក់បានចាប់ជនរងគ្រោះជំរិតទារលុយចំនួន២០មុឺនយ័ន តែពេលនេះកម្លាំងនគរបាលនិងកម្លាំងកងរាជអាវុធហត្ថឃាត់បានសរុបជនសង្ស័យចំនួន៥នាក់នាព្រឹកថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០២០នៅចំណុច ផ្លូវព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនសង្ស័យឈ្មោះ វិន តៃ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរ និងអាសយដ្ឋាន មិនស្គាល់ ។

ចំណែកជនរងគ្រោះ ឈ្មោះ លី ឈិន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុនអ៊ូឆឹង ស្នាក់នៅបុរីអេលីហ្សេ កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភពព័ត៍មានបានឱ្យដឹងថាកម្លាំងនគរបាលបង្រ្កាបបុរសជនជាតិចិនម្នាក់ជាបក្សពួកក្នុងចំណោម៨នាក់ករណីចាប់បង្ខាំងនិងចាប់មនុស្សជំរិតទារប្រាក់២០មុឺនយ័នយកមកសាកសួរនៅការិយាល័យព្រហ្មទណ្ឌខណ្ឌរួចជនសង្ស័យក៏បានឆ្លើយសារភាពថាកម្លាំងនគរបាលបង្រ្កាបជនសង្ស័យ៤នាក់មុនគឺជាបក្សពួកខ្លួនមែន ។

លោក ផន អូន អធិការរងខណ្ឌបានបញ្ជាក់ថាជនសង្ស័យសរុប៥នាក់កម្លាំងនគរបាលយើងឃាត់បាន៣នាក់ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់បាន២នាក់ក្នុងនោះមានកាំភ្លើងខ្លីម៉ាកK៥៩ចំនួន១ដើម។ចំណែកបុរសសង្ស័យដកហូតបានកូនកាំបិតចុចចំនួន១ដែលពេលនេះកម្លាំងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ហើយបក្សពួកដែលនៅសេសសល់នឹងខិតខំស្រាវជ្រាវបង្រ្កាបបន្ថែមទៀត ៕ដោយ៖ស រស្មី


ចែករំលែក៖