ភ្នំពេញ៖កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ កន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចអនុវត្តវិន័យក្រោមរូបភាព «ព្រមានលើកទី១» ចំពោះប៉ូលិសជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចំនួន៥រូប ចាប់ពីនាយការិយាល័យចរាចរណ៍ រហូតដល់ស្នងការ ដោយសារមូលហេតុ «ខ្វះការយកចិត្តទុកដាក់លើការគ្រប់គ្រងនិងដឹកនាំ»។
នេះបើយោងតាមប្រកាសរបស់សម្តេច ស ខេង ដែលទើបត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នេះ ។
ប៉ូលិសជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចំនួន៥រូប រួមមាន ៖
ទី១,លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ
ទី២,លោកឧត្តមសេនីយ៍ត្រី អ៉ឹម សុគឿន ស្នងការរងទទួលផែនការងារធនធានមនុស្ស
ទី៣,លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច
ទី៤,លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ
ទី៥,លោកវរសេនីយ៍ឯក រុំ សុវិជ្ជា នាយការិយាល័យចរាចរណ៍ផ្លូវគោក ៕ដោយ៖ចេស្ដា