ព័ត៌មានទាន់ហេតុការណ៍៖

លុបអាជ្ញាបណ្ណវិទ្យុ FM99.75 នៅខេត្តកំពង់ឆ្នាំង និងគេហទំព័រ «រិទ្ធិសែន» ក្រោយផ្សាយព័ត៌មានបំផ្លើសការពិត ចេតនាញុះញង់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រី ក្រសួងព័ត៌មាន បានចេញប្រកាសលុបចោលអាជ្ញាបណ្ណស្ថានីយវិទ្យុ FM99.75MHz និងគេហទំព័រឈ្មោះ «រិទ្ធិសែន»។
ការសម្រេចលុបនេះ ដោយសារម្ចាស់អាជ្ញាបណ្ណទាំងពីរខាងលើ បានផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិត ញុះញង់ឲ្យកើតមានអំពើហិង្សា បង្កការរើសអើងពូជសាសន៍ បង្កអសន្ដិសុខ និងចលាចលនៅក្នុងសង្គម ដែលជាការរំលោភបំពានលើវិជ្ជាជីវៈ និងកិច្ចសន្យាដែលសាមីខ្លួនបានតម្កល់នៅក្រសួងព័ត៌មាន។ នេះបើតាមការបញ្ជាក់ពី លោករដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ ។

មិនតែរដ្ឋមន្ត្រី ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណវិទ្យុ FM99.75 នៅខេត្តកំពង់ឆ្នាំង និងគេហទំព័រ «រិទ្ធិសែន» ក្រោយផ្សាយព័ត៌មានបំផ្លើសការពិត ចេតនាញុះញង់ មួយប៉ុណ្ណោះទេ គឺកន្លងមកក្រសួងព័ត៌មាន ក៏ធ្លាប់បានចេញប្រកាសលុបចោលអាជ្ញាបណ្ណគេហទំព័រមួយចំនួនរួចមកហើយ ក្រោយផ្សព្វផ្សាយព័ត៌មានបំផ្លើសពីការពិត និងមានចេតនាញុះញង់ជាដើម៕ដោយ៖សិលា


ចែករំលែក៖