ព័ត៌មានទាន់ហេតុការណ៍៖

ត្រៀមអគារធ្វើចត្តាឡីស័កនៅទ័ពអាកាសនៃ កងយោធពលខេមរភូមិន្ទ ទទួលអ្នកធ្វើដំណើរមកពីបណ្តាប្រទេសដែលមានហានិភ័យខ្ពស់

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមមន្ត្រី នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ​ បានអោយដឹងថា៖ ត្រៀមអគារធ្វើចត្តាឡីស័ក ក្នុងទីតាំងទ័ពអាកាសនៃកងយោធពលខេមរភូមិន្ទ ទទួលអ្នកធ្វើដំណើរមកពីបណ្តាប្រទេសដែលមានហានិភ័យខ្ពស់។
នាព្រឹកថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង​សុខាភិបាល​ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ​ ចុះពិនិត្យអគារធ្វើចត្តាឡីស័ក ក្នុងទីតាំងទ័ពអាកាសនៃកងយោធពលខេមរភូមិន្ទ សម្រាប់ត្រៀមទទួលអ្នកធ្វើដំណើរមកពីបណ្តាប្រទេសដែលមានហានិភ័យខ្ពស់ចូលមកកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
សូមបញ្ជាក់ថា៖ ថ្ងៃទី១៥នេះកម្ពុជា មានអ្នកជាសះស្បើយពីកូវីដ-១៩ ចំនួន១២១នាក់, នៅសល់តែម្នាក់គត់កំពុងបន្តព្យាបាល និងគ្មានអ្នកឆ្លងថ្មីឡើយ
ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នេះ
-អ្នកជាសះស្បើយមានចំនួន ១២១នាក់
-អ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ១នាក់
-មិនមានបាត់បង់ជីវីត
-សរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ចាប់ពីខែមករា រហូតដល់បច្ចុប្បន្ននេះមានចំនួន ១២២នាក់៕ដោយ៖សុខ ខេមរា

 


ចែករំលែក៖