ព័ត៌មានទាន់ហេតុការណ៍៖

ហេង ចន្ថា បញ្ជាក់រឿងភ្ញាក់ផ្អើលនាងភ្ជាប់ពាក្យ

ចែករំលែក៖

ភ្នំពេញ៖ កញ្ញាឯក Miss Grand Cambodia 2016 កញ្ញា ហេង ចន្ថា បានបង្កើតឲ្យមានការភ្ញាក់ផ្អើលក្រោយពីនាងបានបង្ហោះរូបថតក្នុងពិធីភ្ជាប់ពាក្យមួយ។ ទោះជាយ៉ាងណាតារាស្រីរូបនេះបដិសេធថានាងមិនបានភ្ជាប់ពាក្យនោះទេដែលរូបភាពទាំងនោះគឺដកស្រង់ចេញពីការថតភាពយន្តមួយប៉ុណ្ណោះ។

កញ្ញា ហេង ចន្ថា មិនបានបង្ហាញមុខមាត់បុរសដែលលេចមុខក្នុងពិធីភ្ជាប់ពាក្យរបស់នាងសោះឡើយ ទោះបីមានអ្នកគាំទ្រជាច្រើនទទូចសួរនាំ ហើយវែកញែករកមុខក្តី។កាន់តែធ្វើឲ្យអ្នកគាំទ្រចង់ដឹងគឺនាងបានឆ្លើយបែបលេងសើចទៅកាន់អ្នកគាំទ្រនាងថា ខ្លួនមិនបង្ហាញមុខបុរសកំណាន់ចិត្តដែលជាអនាគតស្វាមីនោះទេ ព្រោះខ្លាចគ្រប់គ្នាលង់ស្រលាញ់ទោះជាយ៉ាងនេះក្តី ការបង្ហាញនេះអាចនឹងធ្វើឲ្យបុរសមួយចំនួនដែលតាមស្នេហ៍នាងខកចិត្តមិនតិចនោះទេឆ្លើយឆ្លងតាមការជជីកសួរតាមសារអេឡិចត្រូនិចជាមួយអ្នកសារព័ត៌មានយើង ហេង ចន្ថា បញ្ជាក់ថារូបថតដែលនាងបង្ហាញលើ Story ហ្វេសប៊ុកនោះត្រឹមតែជាឈុតក្នុងការសម្តែងក្នុងភាពយន្តភាគមួយប៉ុណ្ណោះ ប៉ុន្តែនាងស្នើមិនបញ្ជាក់ចំណងជើងរឿង។ នាងថាសុំកុំមានការភ័ន្តច្រឡំ នាងថាកន្លងមកថ្មីៗនេះនាងទទួលបានឱកាសការសម្តែងភាពយន្តថ្មីជាបន្តបន្ទាប់ក្រោយពីភាពយន្តបែបកំប្លែង រឿង”លោកប្តី” ទទួលបានការគាំទ្រច្រើនពីទស្សនិកជន។

ហេង ចន្ថាលើកឡើងថានាងក៏គ្រោងនឹងបញ្ចេញស្នាដៃថ្មីៗជាច្រើនបន្តទៀតក្នុងពេលដ៏ខ្លីខាងមុខ។

គួរបញ្ជាក់ដែរថាកញ្ញា ហេង ចន្ថា ធ្លាប់ខកខានការ​ចេញ​ទៅ​ប្រកួត​ Miss Grand International ២០១៦ នៅ The Westgate Las Vegas Resort & Casino ក្រុង​ឡាស​វេហ្គាស រដ្ឋ​នេវ៉ាដា កាលពីចុងឆ្នាំ២០១៦ក្រោយពីមិន​បានទទួល​ទិដ្ឋាការ​ក្នុងការ​ទៅ​​សហរដ្ឋ​អាមេ​រិក​នោះ ទោះជាយ៉ាងណានាងទទួលបានឱកាសការងារសិល្បៈជាអ្នកបង្ហាញម៉ូត និងសម្តែងក្នុងភាពយន្តក្នុងស្រុកជាបន្តបន្ទាប់៕ ដោយ ៖វឌ្ឍនា


ចែករំលែក៖