ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ជើងឯកប្រណាំងកង់៤សម័យកាល Chris Froome មានពាក្យចរចាមអារាមចង់ចាកចេញពីក្រុម Ineos

ចែករំលែក៖

ម្ចាស់ពានរង្វាន់ប្រណាំងកង់ Tour de France សម័យកាល Chris Froome បានវិលត្រឡប់ទៅហ្វឹកហាត់ក្រៅផ្ទះវិញ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា រូបគេអាចចាកចេញពីក្រុមប្រណាំងកង់ Ineos នៅរដូវកាលនេះ។

បុរសវ័យ៣៤ឆ្នាំរូបនេះបានសរសេរលើបណ្តាញសង្គមកាលពីថ្ងៃពុធថាគាត់កំពុងហ្វឹកហាត់ម្តងទៀតនៅតាមដងផ្លូវជុំវិញផ្ទះរបស់គាត់នៅទីក្រុងម៉ូណាកូដែលការរឹតត្បិតការដើរហើរត្រូវបានបន្ធូរបន្ថយ ដោយសារស្ថានភាពវិបត្តិកូវីដ១៩ របាយការណ៍នាពេលថ្មីៗនេះបានលើកឡើងថាលោក Froome ត្រូវបានគេដឹងថាអាចចាកចេញពីក្រុម Ineos ក្នុងរដូវកាលនេះ។

ក្រុមការងារ Ineos មិនទាន់ធ្វើអត្ថាធិប្បាយពាក្យចរចាមអារាមនេះនៅឡើយទេ កិច្ចសន្យាបច្ចុប្បន្នរបស់ Froome នឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ ហើយកាលពីមុនគាត់បាននិយាយថា គាត់មិនទាន់សម្រេចចិត្តថានឹងជិះកង់ប្រណាំងឲ្យអ្នកណានៅឆ្នាំ២០២១ទេ។

សារព័ត៌មាន Cycling News បានរាយការណ៍នៅថ្ងៃពុធនេះថាក្រុមហ៊ុនប្រណាំងកង់របស់អង់គ្លេសកំពុងពិភាក្សាជាមួយក្រុមប្រណាំងកង់ចំនួនសម្រាប់ការផ្ទេរនៅពាក់កណ្តាលរដូវកាលដែលជាករណីដ៏កម្រមួយសម្រាប់កីឡាប្រណាំងកង់ ៕ដោយ៖ភារៈ


ចែករំលែក៖