ភ្នំពេញ ៖ កម្លាំងចម្រុះបានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនិងត្រួតពិនិត្យលើអ្នកបើកបរម៉ូតូនិងយានយន្តដែលល្មើសច្បាប់មានគ្រឿងស្រវឹងក្នុងខ្លួន ដោយក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានឃាត់ជនសង្ស័យ៤នាក់ពីបទរក្សាទុកគ្រឿងញៀនខុសច្បាប់ ដកហូតថ្នាំញៀន៥កញ្ចប់ ។
ការចុះត្រួតពិនិត្យនេះធ្វើឡើង នៅម៉ោង១១:៣០នាទីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៥ ក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជាលទ្ធផលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ៖
១.ឈ្មោះ កុយ សំណាង អាយុ៣០ ឆ្នាំជនជាតិខ្មែរ មានទីលំនៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ បើកឡានដឹកត្រី (មានសារធាតុញៀន)។
២.ឈ្មោះ ប្រាក់ ខាវ អាយុ ១៨ ឆ្នាំជនជាតិខ្មែរ មានទីលំនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ កម្មករសំណង់ (មានសារធាតុញៀន)។
៣.ឈ្មោះ សុខ ញ៉ា អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានសារធាតុញ្ញៀន) ។
៤.ឈ្មោះ សែម សីហា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទិីលំនៅ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សម្ភារដកហូតរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន០៥ កញ្ចប់ និង ម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ពណ៌ខ្មៅ គ្មានស្លាកលេខ, ម្សៅក្រាមពណ៌សថ្លាចំនួន០៤ កញ្ចប់ ជារបស់ជនសង្សយ័ឈ្មោះ សុខ ញ៉ា, ម្សៅក្រាមពណ៌សថ្លាចំនួន០១ កញ្ចប់ និង ម៉ូតូម៉ាកហុងដា សេ១២៥ គ្នានស្លាកលេខ ជារបស់ជនសង្សយ័ឈ្មោះ កុយ សំណាង ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងនគរបាលបញ្ជូនទៅអធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ