ព័ត៌មានទាន់ហេតុការណ៍៖

ប្រភេទហ្គេម Jumpy Jumpy និង Lyto Different Color មួយរយៈនេះវាយលុកនូវពាក្យអសីលធម៍ លើអ្នកដទៃដោយមិនដឹងខ្លួន

ចែករំលែក៖

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលសំណួរជាច្រើនកាលពីយប់ម៉ិញនេះទាក់ទងនឹងហ្គេមមួយចំនួនដែលមានឈ្មោះ Jumpy Jumpy និង Lyto Different Color ដែលជាប្រភេទហ្គេមលេងកំសាន្តជាយូរមកហើយ ប៉ុន្តែនៅពេលថ្មីៗនេះ មានបងប្អូនអ្នកប្រើប្រាស់បានយកហ្គេមនេះមកបន្ថែមពាក្យអសីលធម៌លើចំណងជើងអត្ថបទដូចជា “ជំពាក់លុយគេឱ្យចេះសងផង…” ជាដើម។ ការបន្ថែមពាក្យពេចន៍នេះធ្វើឱ្យអ្នកប្រើប្រាស់មានការយល់ច្រលំថា បុគ្គលដែលត្រូវគេយករូបខ្លួនទៅផុសនោះជំពាក់លុយគេទៅវិញ ដែលធ្វើឱ្យមានការប៉ះពាល់ដល់កិត្តិយសរបស់ពួកគាត់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យអ្នកលេងហ្គេមទាំងអស់ បញ្ឈប់នូវរាល់ការបន្ថែមពាក្យពេចន៍ទាំងនេះ ដើម្បីជៀសវាងការភាន់ច្រឡំទាំងនេះទៀត។ ប្រសិនបើបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជួបនូវបញ្ហាដូចរៀបរាប់ខាងលើ អាចធ្វើការរាយការណ៍ទៅកាន់ក្រុមហ៊ុនហ្វេសប៊ុកដើម្បីកុំឱ្យមានការរំខានពីអ្នកលេងដែលធ្វើការ Invite តទៀត សូមអនុវត្តតាមដូចខាងក្រោម៖

– នៅផ្នែកខាងស្តាំ ចុចលើសញ្ញា “…”
– ជ្រើសយក Find Support or Report Post
– ចុច Spam
– ចុច Next
– ចុច Done

នេះជាវិធីប្រសិនបើបងប្អូនចង់លុបហ្គេមនេះចោល៖
– ចូលទៅ Settings របស់គណនី Facebook
-ចុចលើពាក្យ Instant Games
– ជ្រើសយកហ្គេមដែលបងប្អូនចង់លុប ហើយចុចលើពាក្យ Remove៕ដោយ៖សិ លា

 


ចែករំលែក៖