ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករក្លិប Dynamo Dresden ធ្វើតេស្តវិជ្ជមានមេរោគcovid-19ចំនួន២នាក់បន្ថែមទៀត

ចែករំលែក៖

អាល្លឺម៉ង់៖ក្លិបនៅលីកទី២របស់អាល្លឺម៉ង់ Dynamo Dresden បានត្រលប់មកប្រកួតឡើងវិញ ប៉ុន្តែស្រាប់តែមានកីឡាករចំនួន ២នាក់ បន្ថែមទៀតបានធ្វើតេស្តវិជ្ជមានមេរោគកូវីដ១៩ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនេះបើតាមការចុះផ្សាយរបស់ BBC នៅថ្ងៃទី២២ ឧសភានេះ។

ក្លិបនៅលីកទីពីរ Bundesliga 2 បានដាក់ក្រុម និងគ្រូបង្វឹករបស់ពួកគេទាំងមូលឱ្យនៅដាច់ដោយឡែកអស់រយៈពេលសប្តាហ៍ចាប់ពីថ្ងៃទី៩ ខែឧសភាបន្ទាប់ពីកីឡាករនាក់បានធ្វើតេស្តវិជ្ជមានមេរោគនេះ ក្រៅពីនេះកីឡាករម្នាក់ទៀត និងដៃគូរបស់សមាជិកបុគ្គលិកគ្រូបង្វឹកម្នាក់ទៀតក៏បានធ្វើតេស្តវិជ្ជមានសម្រាប់ Covid-19 ដែរ។ ពួកគេនឹងត្រូវដាក់ឱ្យស្ថិតនៅដាច់ដោយឡែកក្រោមការតាមដានពីក្រុមគ្រូពេទ្យជំនាញ ប៉ុន្តែក្រុមនឹងនៅតែបន្តការហ្វឹកហាត់ចាប់ពីថ្ងៃសៅរ៍នេះទៅ

លោកវេជ្ជបណ្ឌិត Onays Al-Sadi ក្រុមគ្រូពេទ្យនៃក្រុម Dresden បានមានប្រសាសន៍ថា “នាយកដ្ឋានសុខាភិបាលក្លិប Dresden បានធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវ និងត្រឹមត្រូវដោយការដាក់ក្រុមរបស់យើងនៅផ្ទះ ព្រោះវាអាចឱ្យយើងឆ្លងមេរោគក្នុងក្រុមរបស់យើងទាំងមូលសម្រាប់ដំណាក់កាលហ្វឹកហាត់ និងប្រកួតឡើងវិញនេះ” ។

សូមបញ្ជាក់ថា ក្របខ័ណ្ឌ Bundesliga និង Bundesliga 2 ទាំងបានចាប់ផ្តើមប្រកួតឡើងវិញកាលពីថ្ងៃសៅរ៍ទី១៦ ឧសភាដែលជាលីធំដំបូងបង្អស់នៅអឺរ៉ុបដែលចាប់ផ្តើមដំណើរការឡើងវិញបន្ទាប់ពីការផ្អាកកម្មវិធីប្រកួតដោយសារកូវីដ១៩។ ប៉ុន្តែក្លិប Dynamo Dresden មិនបានលេងទេ ដោយសារតែកីឡាកររបស់ពួកគេមួយចំនួនត្រូវដាក់នៅដោយឡែកពីគេ៕ដោយ៖ភារៈ


ចែករំលែក៖