ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យលេខ ៤៨០ អនក្រ គត.. ផ្លាស់ប្ដូរ និងតែងតាំងមុខតំណែង ប្រធាននាយកដ្ឋានចំនួន០៣រូប នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ។
នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ទាំង៣រូប ដែលត្រូវផ្លាស់ប្ដូរ និងតែងតាំងមុខតំណែងនេះរួមមាន៖
ទី១-លោកឧត្តមសេនីយ៍ឯក កែម សារិន ពីប្រធាននាយកដ្ឋានជនបរទេសអន្ដោប្រវេសន្ដ ជាអ្នកវិនិយោគឯកជន ទៅជាប្រធាននាយកដ្ឋានស៉ើបអង្កេត និងអនុវត្តនីតិវិធី
ទី២-លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ពីប្រធាននាយកដ្ឋានស៉ើបអង្កេត និងអនុវត្តនីតិវិធី ទៅជាប្រធាននាយកដ្ឋានជនភៀសខ្លួន
ទី៣-លោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ជាប្រធាននាយកដ្ឋានជនបរទេសអន្ដោប្រវេសន្ដ ជាអ្នកវិនិយោគឯកជន។
សូមអាននូវអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ខាងក្រោមទាំងស្រុងដូចខាងក្រោម៖
ដោយ៖សិ លា