ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចុះធ្វេីការឃាត់ខ្លួនភ្លាមៗកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ និងចាប់យកសារធាតុញៀនបានមួយចំនួន។ 

ជនសង្ស័យខាងលើមានឈ្មោះ  មូល ឯម  អាយុ៤១ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថានៅមុនពេលចុះបង្ក្រាបដោយមានការរាយការណ៍ពីប្រជាពលរដ្ឋល្អថានៅទីតាំងខាងលើមានការជួញដូរដោយខុសច្បាប់នូវសារធាតុញៀនទើបកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១សហការគ្នាចុះបង្ក្រាបភ្លាហើយឃាត់បានជនសង្ស័យម្នាក់និងម្សៅក្រាមសថ្លាចំនួន១៥កញ្ចប់និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។

ក្រោយពីការឃាត់ខ្លួនបានហើយជនសង្ស័យត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕ដោយ៖​សុខា សែនជ័យ

 


ចែករំលែក៖