ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលនាំម្ចាស់ផ្ទះនិងវត្ថុតាងល្បែងសុីសងទៅបន្តនីតិវិធី

ចែករំលែក៖

     ខេត្តពោធិ៍សាត់៖ យប់ម្សិលមិញថ្ងៃអាទិត្យ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់ បានចុះបង្រ្កាបករណីលេងល្បែងសុីសង ហើយបាននាំម្ចាស់ផ្ទះ និងប្រមូលសម្ភារឧបករណ៍ល្បែងយកទៅបន្តនីតិវិធី ។

 ករណីបង្រ្កាបល្បែងសុីសងខាងលើ បានធ្វើឡើងនៅត្រង់ចំណុចផ្ទះរបស់ឈ្មោះ សាញ់ ខន ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិថ្គោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 នគរបាលស្រុកក្រគរប្រាប់ថា ក្នុងកិច្ចការបង្រ្កាបល្បែងសុីសងខាងលើ កម្លាំងបាននាំម្ចាស់ផ្ទះ និងប្រមូលសម្ភារ និងឧបករណ៍លេងល្បែងរួមមាន ចាន និងគម្របបាញ់អាប៉ោង កម្រាលចាក់អាប៉ោង បៀ ស្បែកជើង ទៅបន្តនីតិវិធី ចំណែកក្រុមជនប្រព្រិឹត្ត(ញៀនល្បែង)រត់គេចខ្លួខអស់ ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖