គ្រួសារមួយនៅអាមេរិកភ្ញាក់ផ្អើល ពេលឃើញកូនឆ្មាកើតមកមានក្បាលពីរកន្លងមក មានរឿងរ៉ាវចំឡែកៗកើនឡើងជាច្រើន ពិសេសគឺកើតមកមានក្បាលពីរ មិនថាឡើយតែមនុស្ស សូម្បីតែសត្វក៏មានដូចគ្នាដែរ។ ប៉ុន្តែការកើតមកខុសប្រក្រតីបែបនេះមិនសូវ រស់នៅបានយូរនោះឡើយ។
ពេលនះមានគ្រួសារមួយនៅរដ្ឋ Oregon អាមេរិក បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសត្វឆ្មានៅកសិដ្ឋានរបស់នាងកើតមកមាន៦កូន ប៉ុន្តែក្នុងនោះមាន១កូនមានក្បាលដល់ទៅ២។
សត្វឆ្មាមុខពីរខាងលើមានសុខភាពល្អធម្មតាមដូចកូនឆ្មាផ្សេងៗទៀត។សត្វឆ្មាគួឲ្យស្រឡាញ់បានកើតនៅ ថ្ងៃទី២០ខែឧសភា
ម្ចាស់ សត្វឆ្មាចំឡែកខាងលើបាននិយាយទៅកាន់សារព័ត៌មានCNNថា «ភរិយាខ្ញុំបានចេញទៅក្រៅ ក៏ឃើញកូនឆ្មាទាំងនោះ ហើយ៥ក្បាលទៀតធម្មតា មានមួយក្បាលមុខពីរ។ ឆ្មាមុខពីរត្រូវបានដាក់ឈ្មោះថាជាឆ្មា Janus តាមឈ្មោះរបស់ ព្រះអទិទេព អូម៉ង់ ដោយមុខមួយសំឡឹងទៅអតីតកាលនិងមុខមួយសំឡឹងទៅអនាគត។
សត្វឆ្មាដ៏កម្របែបនេះ មិនអាចរស់នៅបានលើសពីមួយថ្ងៃនោះឡើយ។ ប៉ុន្តែកន្លងមកមានសត្វឆ្មាក្បាលពីរ រស់នៅបានដល់១៥ឆ្នាំ មានឈ្មោះFrank và Louie ហើយបានគត់ត្រាក្នុងសៀវភៅកំណត់ត្រាពិភពលោកGuinness ឆ្នាំ២០០៦។
ដើម្បីរស់នៅបានយូឆ្មាBiscuits និង Gravy ត្រូវទទួលការមើលថែជាពិសេស បើទុកឲ្យរស់នៅជុំគ្នានឹងងាប់ជាមិនខាន៕
សហការី

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច