ខេត្តកោះកុង៖ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិបានលើកឡើងថាៈ ការស្ថាបនាស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ=ឈ្នះ នៅលើទឹកដីខេត្តកោះកុង គឺជាមោទនភាពមួយ សម្រាប់ប្រជាជននៅទូទាំងខេត្ត និងការចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិនាពេលអនាគត។
ការលើកឡើងរបស់នាយឧត្តមសេនីយ៍ យន្ត មីន ធ្វើឡើងនៅថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិឹងថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២០ ក្នុងសិក្ខាសាលាស្តីពី «ការរៀបចំសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ=ឈ្នះ» នៅខេត្តកោះកុង។ នាយឧត្តមសេនីយ៍ លើកឡើងទៀតថាៈ«ការស្ថាបនាស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ=ឈ្នះ លើទឹកដីសុវណ្ណភូមិ លើភូមិសាស្រ្តខេត្តកោះកុង គឺជាមោទនភាពមួយដ៏អស្ចារ្យដែលរាជ រដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ដល់(ខ.ភ.ម)និងធ្វើការគោរពវិញ្ញាណក្ខន្ធដល់បុព្វបុរសយើងដែលពលីជីវិតការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិដើម្បីប្រជាពលរដ្ឋ »។ នាយឧត្តមសេនីយ៍បន្តថា ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ =ឈ្នះនេះតំណាងឱ្យការគោរពដ៏ខ្ពង់ខ្ពស់ដល់វីរបុរសខ្មែរដែលហ៊ានលះបង់អាយុជីវិតដើម្បីទឹកដី និងប្រែក្លាយពីរបបវាលពិឃាតឱ្យក្លាយមកជាប្រទេសអភិវឌ្ឍន៍រីកចម្រើនលើគ្រប់ផ្នែកគ្រប់វិស័ យ មានសេរីភាព មានធនធានមនុស្សគ្រប់គ្រាន់ដែលធ្វើឱ្យពិភពលោកទទួលស្គាល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជានៅលើពិភពលោក និងលើឆាកអន្តរជាតិ។ ក្នុងពិធីនេះក៏មានការប្រកាសសមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ=ឈ្នះកាលពីថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២០ ពេលសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ ងការពារជាតិ ថ្លែងក្នុងឱកាសដែលសម្តេចចុះពិនិត្យទីតាំងសាងសង់ថា ស្តូបនយោបាយឈ្នះ=ឈ្នះនឹងកើតមាននៅលើទឹកដីខេត្តកោះកុង ស្ថិតនៅទល់មុខអាស្រមលោកយាយម៉ៅក្នុងភូមិសាស្ត្រភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង តាមបណ្តោយផ្លូវជាតិលេខ៤៨ នាពេលឆាប់ៗនេះ គឺនឹងបុកគ្រឹះសាងសង់នៅថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០២០ ខាងមុខនេះក្រោមការឧបត្ថម្ភពីសប្បុរសជននានា។
គួររំឭកផងដែថាៈ ស្តូបអនុស្សាវរីយ៍នយោ បាយឈ្នះ=ឈ្នះ តាមគំរូប្លង់គោលមានខឿន៤ជ្រុងសរុប ៦៦ម៉ែត្រ កម្ពស់៤៣ ម៉ែត្រ ទីធ្លាបរិវេណស្តូបអនុស្សារីយ៍នយោបាយឈ្នះ=ឈ្នះ មានទំហំធំទូលាយក្នុងការចតរថយន្ត និងការធ្វើទេសចរណ៍កម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ។ ការសាងសង់ស្តូបអនុស្សាវរីយ៍ឈ្នះ=ឈ្នះ គឺដើម្បីរំលឹកគុណដល់វីរបុរសជំនាន់មុនៗដែលបានលះបង់អាយុជីវិត ដើម្បីបូរណភាពទឹកដីការពារមាតុភូមិក្នុងយុគសម័យភ្លើងសង្រ្គាម។ដូច្នេះយើងត្រូវថ្លែងអំណរគុណសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យកម្ពុជាយើងតាំងពីបាតដៃទទេរហូតដល់មាន ការអភិវឌ្ឍគ្រប់ផ្នែក គ្រប់វិស័យ មានធន ធានមនុស្ស និងធ្វើឱ្យពិភពលោកទទួលស្គាល់ទៀតផង។
ប្រទេសមានសន្តិភាព មានសេរីភាព យើងទាំងអស់គ្នាមិនអាចបំភ្លេចបាននូវការតស៊ូដែលលះបង់អាយុជីវិតដើម្បីទឹកដីនោះទេ។ ដូច្នេះទើបរាជរដ្ឋាភិបាលសម្រេចសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយនេះឡើង។ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ=ឈ្នះ ជាកត្តាមួយដ៏សំខាន់ក្នុងវិស័យទេសចរណ៍ ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលមកកម្សាន្តផងដែរ៕ សុខ ខុម