ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វេីសកម្មភាពសម្លាប់ប្លន់យកម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿងរួចគេចខ្លួនបាត់ដោយសុវត្ថិភាព បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០
នៅចំណុចបន្ទប់ជួលលេខ១ ក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ អ៊ុច យ៉េន ភេទស្រីអាយុ ៤៦ ឆ្នាំ មុខរបរលក់គ្រឿងទេស មានស្រុកកំណើតនៅភូមិថ្មី ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ។
សម្ភារបាត់បង់មានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DC- 7457 រួមទាំងកាតគ្រីម៉ូតូ និងប្រាក់ មួយចំនួន ថែមទាំងសៀវភៅដាក់ប្រាក់សន្សំនៅធនាគារផងដែរ។
ចំណែកជនសង្ស័យមិនទាន់ស្គាល់ អត្តសញ្ញាណនោះទេ។
តាមការបំភ្លឺរបស់ឈ្មោះ អ៊ុច សារ៉ន ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរកម្មការិនី រោងចក្រត្រូវជាប្អូនបង្កើតរបស់ ជនរងគ្រោះបានឱ្យដឹងថា នៅមុនពេល កើតហេតុ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ រូបគាត់បានចេញពីបន្ទប់ទៅធ្វើការដូចរាល់ដង ដោយជនរងគ្រោះនៅក្នុងបន្ទប់ ជួលតែម្នាក់ឯង។ លុះដល់វេលាម៉ោង ១៨ៈ០០នាទី រូបគាត់បានចេញពីធ្វើការនៅរោងចក្រមកដល់បន្ទប់ស្នាក់នៅវិញ ក៏ឃើញបន្ទប់ចាក់សោពីខាងក្រៅ នៅពេលនោះគាត់ក៏មិនបាន ចាប់អារម្មណ៍អ្វីដែរ ដោយនឹកស្មានថា ជនរងគ្រោះចេញទៅទិញអីវ៉ាន់ ប៉ុន្តែពេលគាត់មើលឃើញធុងទឹកកកនៅមុខបន្ទប់អត់ចាក់សោ រូបគាត់ក៏មាន ការសង្ស័យ គាត់ក៏បានហៅប្អូនជីដូន១ របស់គាត់មកវាយបំបែកសោបន្ទប់ ស្រាប់តែឃើញជនរងគ្រោះ ដេកស្លាប់បាត់ទៅហើយ ទើបរាយការណ៍ទៅសមត្ថកិច្ចតែម្តង។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងធ្វេីកោសល្យវិច័យឃេីញមានស្នាមជាំនៅត្រង់ថ្គាមផ្នែកខាងស្តាំ។
ក្រោយពីកម្លាំងសមត្ថកិច្ចពិនិត្យរួចសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យ សមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវតាមចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ដោយ សុខាសែនជ័យ