ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកតិរិច្ឆានបង្ខំកូនស្រី និងក្មួយស្រីបៀមប្រដាប់ភេទ ទីបំផុុតសមត្ថកិច្ចវាយខ្នោះ

ចែករំលែក៖

ខេត្តកណ្តាល៖ តើជាមនុស្ស ឬជាសត្វតិរិច្ឆានបើមិនមានគុណធម៍ ចរិកថោកទាប ដល់ថ្នាក់មិនខ្លាចនរក គឺបានបង្ខំកូននិងក្មួយឲ្យបៀមប្រដាប់ភេទ២ទៅ៣ដងមិនអី ..! ដល់លើកក្រោយបង្ខំឲ្យបៀមម្ដងទៀតបែកការណ៍ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន តែម្តង។
សមត្ថកិច្ចបានអោយដឹងថា៖ ជនសង្ស័យជាឪពុកល្មោភកាមម្នាក់ បង្ខំឲ្យកូនស្រីបង្កើតអាយុ៩ឆ្នាំ រួមទាំងក្មួយស្រីម្នាក់ទៀត បៀមប្រដាប់ភេទដើម្បីបំពេញតណ្ហារបស់ខ្លួន បានសម្រេច២ទៅ៣ដងញ៉ាម លើកក្រោយបង្ខំឲ្យធ្វើបែបហ្នឹង ម្ដងទៀតបែកការណ៍ដឹងដល់ម្ដាយមីងជនរងគ្រោះ ក៏ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន។
ករណីឃាត់ខ្លួននេះកើតឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០វេលាម៉ោង៨និង១០នាទី ស្ថិតក្នុងភូមិពាមប្រជុំ ឃុំព្រែកអំបិល  ស្រុកស្អាង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ កាន អូនទូច ភេទប្រុស  អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ ជាជាងសំណង់។ ចំណែកក្មេងស្រីរងគ្រោះមាន២នាក់ ទី១-មានអាយុ៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស (ត្រូវជាកូនបង្កើតរបស់ជនសង្ស័យ) ទី២, អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស (ត្រូវជាក្មួយបង្កើតរបស់ជនសង្ស័យ)។ ជនសង្ស័យនិងក្មេងស្រីរងគ្រោះមានទីលំនៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា៖ កន្លងមក ខណៈជនសង្ស័យនៅផ្ទះជាមួយកូន និងក្មួយ ហើយគ្រប់គ្នាចេញទៅធ្វើការអស់ ជនសង្ស័យធ្លាប់បាន បង្ខំលួងលោម កូន និងក្មួយរបស់ខ្លួនអោយបៀមប្រដាប់ភេទរបស់ខ្លួន ម្នាក់ចំនួនពីរទៅបីដងមកហើយ ។  លុះរហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២២និង០០នាទី ម្ដាយមីងឈ្មោះ ស្ដើង លាប ឃើញក្មួយស្រីមានសភាពមិនប្រក្រតី ក៏ចាប់ផ្ដើមសួរនាំ រហូតក្មេងស្រីរងគ្រោះរៀបរាប់ពីដំណើររឿងទាំងនេះដល់ស្រ្តីឈ្មោះ ស្ដើង លាប រហូតមកដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០៨និង០០នាទី ឈ្មោះ មុត ឃីម ត្រូវជាយាយ និងឈ្មោះ ស្ដើង លាប ត្រូវជាម្ដាយមីងបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអំបិលតែម្ដង ។
ក្រោយពីបានទទួលពាក្យបណ្ដឹង. ភ្លាមនោះកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអំបិលបានធ្វើការកោះហៅជនសង្ស័យមកធ្វើការសាកសួរ ដោយជនសង្ស័យឈ្មោះ កាន អូនទូច បានសារភាពថាខ្លួន. ពិតជាបានបង្ខំអោយក្មួយ បៀមប្រដាប់ភេទរបស់ខ្លួនមែន តែនាងពុំបានបៀមនោះទេ ។ ចំណែកកូនរបស់ខ្លួនវិញ. រូបគេ(ជនសង្ស័យ) ពុំដែលបង្ខំទេ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីចាត់ការតាមនីតិវិធី៕ស្អាង ជ័យ


ចែករំលែក៖