ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៨:៣០នាទី លោក ម៉ម ប៊ុននាង បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យឆ្លងរលើរបៀបវារៈ ៖
១-ផ្សព្វផ្សាយអំពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ស្តីពីការធ្វើវិចារណកម្មថវិកាព្រឹទ្ធសភា។
២-ពិនិត្យឆ្លងរបាយការណ៍សកម្មភាពការងាររបស់គណៈកម្មការប្រចាំខែឧសភា ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត។
៣-ពិនិត្យ និងឆ្លងរបាយការណ៍ស្តីពីថវិកាគណៈកម្មការប្រចាំខែឧសភា ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត ព្រមទាំងបញ្ហាផ្សេងៗ ស្ថិតនៅសាលប្រជុំគណៈកម្មការទី១០ នៅវិមានព្រឹទ្ធសភា៕សហការី