ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធ Zlatan Ibrahimovic រងរបួសកំភួនជើងអំឡុងពេលហ្វឹកហាត់

ចែករំលែក៖

អុីតាលី៖ ក្លិប AC Milan បានចេញសេចក្តីប្រកាសថា ខ្សែប្រយុទ្ធរបស់ក្លិបគឺកីឡាករ Zlatan Ibrahimovic បានជួបបញ្ហាដោយរងរបួសកំភួនជើងក្នុងអំឡុងពេលហ្វឹកហាត់កាលពីថ្ងៃចន្ទ

សេចក្តីប្រកាសបានលើកឡើងថា របួសរបស់កីឡាករសញ្ជាតិស៊ុយអែតវ័យ៣៩ឆ្នាំរូបនេះអាចជាការគំរាមកំហែងដល់អាជីពរបស់គាត់ ប៉ុន្តែ ACMilan បានប្រាប់ BBC Sport ថា គាត់នឹងត្រូវធ្វើតេស្តនៅថ្ងៃនេះដើម្បីដឹងថារបួសរបស់គាត់អាចលេងបានឬមិនបាន

អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United កីឡាករIbrahimovic បានចូលរួមជាមួយក្រុម AC Milan ក្នុងកិច្ចសន្យារយៈពេល ៦ ខែកាលពីខែធ្នូដោយរកបាន៤គ្រាប់ក្នុងការបង្ហាញខ្លួន១០លើក។

សូមបញ្ជាក់ថា រដ្ឋាភិបាលអុីតាលីនឹងធ្វើការសម្រេចចិត្តនៅថ្ងៃព្រហស្បតិ៍ថា តើពេលណារដូវកាលនៃក្របខ័ណ្ឌ Serie A អាចវិលត្រលប់មករកសកម្មភាពវិញ។ ក្លិបទាំងអស់នៅអុីតាលីត្រូវបានផ្តល់ការអនុញ្ញាតឱ្យត្រលប់ទៅវគ្គ្គហ្វឹកហាត់ជាក្រុមពេញលេញចាប់ពីថ្ងៃទី១៩ ឧសភា ខណៈដែលភាគីតំណាងក្លិបបានបោះឆ្នោតដើម្បីចាប់ផ្តើមរដូវកាលឡើងវិញនៅថ្ងៃទី១៣ ខែមិថុនាខាងមុខ

សហព័ន្ធបាល់ទាត់អុីតាលីបានកំណត់យកថ្ងៃទី២០ ខែសីហាជាថ្ងៃផុតកំណត់សម្រាប់រដូវកាលបញ្ចប់ដោយរដូវកាលថ្មីនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែកញ្ញា។

គួររំលឹកថា ក្របខ័ណ្ឌ Serie A ត្រូវបានផ្អាកកាលពីថ្ងៃទី៩ ខែមីនាដោយនៅសល់ប្រកួតចំនួន១ ទើបចប់រដូវកាល។ ក្រុមសេះបង្កង់ Juventusកំពុងឈរកំពូលតារាងលីកកំពូលអុីតាលី និងក្រុមឈរចំណាត់ថ្នាក់លេខ២គី Lazio ៕ដោយ៖ភារៈ


ចែករំលែក៖